ព្រឹត្តិការណ៍ ចាក់បញ្ចាំងភាពយន្ត នៃក្រសួងវប្បធម៌និងទេសចរណ៍ ក្រៅប្រទេសឆ្នាំ២០២៦—២០២៧ ចាប់ដំណើរការ នៅប្រទេសស្រីលង្កា

Resumen detallado
Tag:chinaEmploymentGovernmentTourismDAP News Telegramចូលរួមជាមួយ Telegram ChannelJoin Channelថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ចាក់បញ្ចាំងស្តីពី “ការធ្វើដំណើរក្នុងប្រទេសចិន តាមរយៈភាពយន្ត”នៃក្រសួង-ស្ថាប័នវប្បធម៌និងទេសចរណ៍ ក្រៅប្រទេសឆ្នាំ២០២៦—២០២៧ ដែលសហការរៀបចំ ដោយរដ្ឋបាលជាតិ ភាពយន្តចិននិងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការ នៅមជ្ឈមណ្ឌលវប្បធម៌ចិន របស់ស្រីលង្កា…
ថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ចាក់បញ្ចាំងស្តីពី “ការធ្វើដំណើរក្នុងប្រទេសចិន តាមរយៈភាពយន្ត”នៃក្រសួង-ស្ថាប័នវប្បធម៌និងទេសចរណ៍ ក្រៅប្រទេសឆ្នាំ២០២៦—២០២៧ ដែលសហការរៀបចំ ដោយរដ្ឋបាលជាតិ ភាពយន្តចិននិងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការ នៅមជ្ឈមណ្ឌលវប្បធម៌ចិន របស់ស្រីលង្កា ដែលស្ថិតនៅក្រុងកូឡុំបូ។
ព្រឹត្តិការណ៍លើកនេះ នឹងផ្តល់ជូននូវខ្លឹមសារ តាមវេទិកាតែមួយ សម្រាប់ស្ថាប័នវប្បធម៌និងទេសចរណ៍ នៅក្រៅប្រទេសចំនួន ៥០ ក្រោមឱវាទក្រសួងវប្បធម៌ និងទេសចរណ៍ បញ្ជូននិងចាក់បញ្ចាំង ខ្សែភាពយន្តផលិតក្នុងស្រុកចិន ដែលបង្ហាញពីទេសភាពធម្មជាតិ និងទិដ្ឋភាពប្រជាជន របស់ប្រទេសចិន បង្កើតជាវេទិកាផ្សព្វផ្សាយរួមបញ្ចូលគ្នា ជាប្រក្រតីភាពនៅក្រៅប្រទេសនៃ “ភាពយន្ត+វប្បធម៌និងទេសចរណ៍” របស់ប្រទេសចិន ដើម្បីទាក់ទាញទស្សនិកជនបរទេសកាន់តែច្រើន មកធ្វើទេសចរណ៍ នៅប្រទេសចិន តាមរយ:ភាពយន្ត។
សូមបញ្ជាក់ថា លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, លោក Wei Huaxiang ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសស្រីលង្កា និងលោក Ruwan Ranasinghe អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេស ការងារបរទេស និងទេសចរណ៍នៃប្រទេសស្រីលង្កា បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ព្រមនិងរួមជាមួយភ្ញៀវកិត្តិយសធ្វើជាសាក្សីនៃការចាប់ដំណើរការព្រឹត្តិការណ៍ ចាក់បញ្ចាំងភាពយន្តនេះ៕
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)


