← Volver a la portada
Asia · Actualidad general · TVK

ប្រើស្មាតហ្វូនមួយគ្រឿង ដើម្បីលើកស្ទួយទេសចរណ៍ខេត្តព្រះសីហនុ ...

Publicado por TVK · Camboya hace 15 h
ប្រើស្មាតហ្វូនមួយគ្រឿង ដើម្បីលើកស្ទួយទេសចរណ៍ខេត្តព្រះសីហនុ ...
TVK

Resumen detallado

ខេត្តព្រះសីហនុ៖ សិក្ខាសាលាស្ដីពី «ការបង្កើតមាតិកាដោយស្មាតហ្វូនរដូវកាលបៃតង សម្រាប់អាជីវកម្ម និងអ្នកបង្កើតមាតិកា» ត្រូវបានរៀបចំឡើងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦…

ខេត្តព្រះសីហនុ៖ សិក្ខាសាលាស្ដីពី «ការបង្កើតមាតិកាដោយស្មាតហ្វូនរដូវកាលបៃតង សម្រាប់អាជីវកម្ម និងអ្នកបង្កើតមាតិកា» ត្រូវបានរៀបចំឡើងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអាជីវករ អ្នកបង្កើតមាតិកា ជាសិក្ខាកាមជាច្រើនរូប។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានការសំណេះសំណាលជាមួយអង្គសិក្ខាកាម ដោយបញ្ជាក់ថា ការសិក្សាស្វែងយល់ពីរបៀបបង្កើតមាតិកាតាមរយៈស្មាតហ្វូន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីវករ និងអ្នកបង្កើតមាតិកា ក្នុងការជួយផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ លោកអភិបាលរងបានបន្ថែមទៀតថា ខេត្តព្រះសីហនុសម្បូរទៅដោយតំបន់ទេសចរណ៍ដ៏សម្បូរបែប រួមមាន ឆ្នេរសមុទ្រ កោះ តំបន់ព្រែកទឹកសាប ព្រៃកោងកាង និងទឹកធ្លាក់ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ទំនើប ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងកំពង់ផែទឹកជ្រៅ ដែលផ្ដល់ភាពងាយស្រួលបំផុតដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នាឱកាសនោះ ឯកឧត្តម មហាំម៉ាត់ យូណេះ បានមានប្រសាសន៍ថា ការបង្កើតមាតិកាគឺជាចលករដ៏សំខាន់ក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុក ជួយឱ្យភ្ញៀវទេសចរស្វែងយល់ពីគោលដៅថ្មីៗ និងចូលរួមគាំទ្រផលិតផល ក៏ដូចជាសេវាកម្មទេសចរណ៍របស់សហគមន៍។ ទាំងនេះនឹងរួមចំណែកប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍ដែលភ្ញៀវអាចមកទស្សនាបានគ្រប់រដូវកាល និងចង់ត្រឡប់មកកម្សាន្តម្ដងហើយម្ដងទៀត។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមផលិតមាតិកាណាដែលផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង គ្រួសារ អាជីវកម្មផ្ទាល់ខ្លួន និងសង្គមជាតិ ជាពិសេសការផ្សព្វផ្សាយពីភាពទាក់ទាញរបស់កម្ពុជានារដូវកាលបៃតង ក្រោមទស្សនទានសំខាន់ៗទាំង ៦ ចំណុច រួមមាន៖ «គួរឃើញ គួរស្នាក់នៅ គួរភ្លក្ស គួរទស្សនា គួរសាកល្បង និងគួរទិញ»៕

Inicio del artículo, extracto de TVK. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en TVK Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.tvk.gov.kh)

También te puede interesar

Xinhua Español

(Multimedia) Especial: Chile posiciona siete viñas entre las 50 mejores del mundo y afianza su liderazgo enoturístico

NHK World Español

Medios de comunicación rusos informan sobre un comunicado escrito por la esposa de un periodista japonés detenido

កម្ពុជាថ្មី Kampuchea Thmey

រដ្ឋមន្ត្រី​ធនធាន​ទឹក​ថា​ ទឹក​មាន​​ពេញ​អាង​សម្រាប់​ត្រៀម​ក្នុង​រដូវ​ប្រាំង​ តែ​ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​សន្សំ​​សំចៃ​ចាប់​ពី​ពេល​នេះ​

ไทยโพสต์ Thai Post

‘ศรีสุวรรณ’ จี้ รมว.พลังงาน ถึงเวลาต้องย้ายโรงกลั่นบางจากออกจากกรุงเทพฯ

มติชน Matichon

อนุทิน เปิดเบื้องหลังดีลภาษีสหรัฐ ศุภจี ขอให้เขียนจดหมายถึง ทรัมป์ ขอเว้นภาษีสินค้าไทย

ข่าวสด Khaosod

ปิดฉากคดีเดือด! มือปืนยิงสนั่นคาราโอเกะ เหยื่อกระสุน 15 รู สิ้นใจ อีกรายบาดเจ็บ สารภาพเมาฟิวส์ขาด