← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

រដ្ឋមន្ត្រី​ធនធាន​ទឹក​ថា​ ទឹក​មាន​​ពេញ​អាង​សម្រាប់​ត្រៀម​ក្នុង​រដូវ​ប្រាំង​ តែ​ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​សន្សំ​​សំចៃ​ចាប់​ពី​ពេល​នេះ​

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 20 min
រដ្ឋមន្ត្រី​ធនធាន​ទឹក​ថា​ ទឹក​មាន​​ពេញ​អាង​សម្រាប់​ត្រៀម​ក្នុង​រដូវ​ប្រាំង​ តែ​ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​សន្សំ​​សំចៃ​ចាប់​ពី​ពេល​នេះ​
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

លោក ថោ ជេដ្ឋា បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦ ថា​ក្រសួង​បាន​សន្សំ​ទឹក​ពេញ​គ្រប់​អាង​ទឹក​ទាំង​អស់​ក្នុង​ប្រទេស​ដើម្បី​ត្រៀម​ក្នុង​រដូវ​ប្រាំង​ ទោះ​ជា​យ៉ាង​ណា​លោក​បាន​ស្នើ​ដល់​ពលរដ្ឋ​ចូលរួម​សន្សំសំចៃ​ឱ្យ​បាន​ខ្ពស់​បំផុត​។

​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​លោក ថោ ជេដ្ឋា បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦ ថា​ក្រសួង​បាន​សន្សំ​ទឹក​ពេញ​គ្រប់​អាង​ទឹក​ទាំង​អស់​ក្នុង​ប្រទេស​ដើម្បី​ត្រៀម​ក្នុង​រដូវ​ប្រាំង​ ទោះ​ជា​យ៉ាង​ណា​លោក​បាន​ស្នើ​ដល់​ពលរដ្ឋ​ចូលរួម​សន្សំសំចៃ​ឱ្យ​បាន​ខ្ពស់​បំផុត​។

លើក​ឡើង​​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ លោក​ ថោ ជេដ្ឋា បាន​រម្លឹក​ដល់​ពលរដ្ឋ​ចូលរួម​សន្សំសំចៃ​ទឹក​ឱ្យ​បាន​ខ្ពស់​ព្រោះ​រដូវ​ប្រាំង​នៅ​មាន​ពេល​ជា​ច្រើន​ខែ​ទៀត ដើម្បី​ធានា​សន្ដិសុខ​ទឹក​សម្រាប់​គ្រួសារ និង​ការ​ផលិត​កសិកម្ម​។

លោក​បាន​សរសេរ​ថា៖ «ទោះបី​ជាក្រសួងធនធានទឹក និងឧតុនិយម បានសន្សំ​ទឹក​ពេញ​គ្រប់​អាង​ទឹក​ក៏​ដោយ ដើម្បីថែរក្សាសុខភាព និងធានាឱ្យ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ព្រមទាំងបម្រើដល់សកម្មភាពកសិកម្ម សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ និងមានប្រសិទ្ធភាពខ្ពស់បំផុត»។

ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ធនធាន​ទឹក​នៅ​ពេល​នេះ​គឺ​ក្នុង​ពេល​ដែល​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ចាប់​ផ្ដើម​រង​នូវ​ឥទ្ធិពល​រលក​កំដៅ​ អែលនីញ៉ូ ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​កើន​ឡើង​។

​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២៦ កម្ពុជា​មាន​អាង​ទឹក​ចំនួន​ ១ ៦៥៩​អាង ក្នុង​នោះ​មាន​១២​អាង​ធំៗ ដែល​អាច​ស្ដុក​ទឹក​បាន​រាប់​លាន​ម៉ែត្រ​គូប ដើម្បី​ជួយ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ​ដាំ​ដុះ​ កាត់​បន្ថយ​ផលប៉ះពាល់​ពី​ការ​ខ្វះខាត​ទឹក​ និង​គាំត្រ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)