ថៃគ្រោងលើកបញ្ហាបំពុលទន្លេ និងការឆបោកតាម អនឡាញ ទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលអេកម៉ិក នៅវៀតណាម

Resumen detallado
ថៃគ្រោងលើកយកបញ្ហាបំពុលទន្លេ និងបណ្តាញឆបោកតាមអនឡាញ ដែលជាបញ្ហាឆ្លងដែន ទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលអេកម៉ិក The post ថៃគ្រោងលើកបញ្ហាបំពុលទន្លេ និងការឆបោកតាម អនឡាញ…
ថៃគ្រោងលើកយកបញ្ហាបំពុលទន្លេ និងបណ្តាញឆបោកតាមអនឡាញ ដែលជាបញ្ហាឆ្លងដែន ទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក ឬ ACMECS) លើកទី១១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៨ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ដែលបានឱ្យដឹងថា បញ្ហាទាំងនេះគឺជាអាទិភាពសំខាន់ៗដែលថៃចង់ជំរុញឱ្យប្រទេសសមាជិកអេកម៉ិកទាំង៥ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយរួមគ្នា។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ បានធ្វើដំណើរទៅដល់ទីក្រុងហាណូយនៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ។ តាមគម្រោង លោកនឹងថ្លែងបង្ហាញអាទិភាពរបស់ថៃនៅមជ្ឈមណ្ឌលសន្និបាតជាតិវៀតណាម មុនពេលប្រទេសថៃទទួលតំណែងជាប្រធាន ACMECS ពីប្រទេសមីយ៉ាន់ម៉ា សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។
ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ថៃបានបង្ហាញក្តីបារម្ភចំពោះការបំពុលទឹកក្នុងទន្លេកុក ទន្លេសៃ ទន្លេរួក និងទន្លេមេគង្គ។ ជាមួយគ្នានេះ ថៃ និងមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នាបង្កើតផែនការរយៈពេល ៣ ឆ្នាំ ដើម្បីដោះស្រាយបញ្ហាបំពុលទន្លេកុក និងទន្លេសៃ ដោយគ្រោងចាប់ផ្តើមយកសំណាកទឹករួមគ្នានៅទីតាំងចំនួន ១២ ចន្លោះខែធ្នូ ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។
ក្រៅពីបញ្ហាបរិស្ថាន ថៃចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញ។ The Nation ផ្សាយថា ថៃគ្រោងលើកបញ្ហាទាំង ២ នេះទៅពិភាក្សាជាមួយចិន ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំ ២០២៦ ដោយបន្តពីការលើកឡើងនៅវេទិកាអង្គការសហប្រជាជាតិ អាស៊ាន និង APEC។
ខាងវិស័យសេដ្ឋកិច្ចវិញ ថៃចង់ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគក្នុងអនុតំបន់មេគង្គ តាមរយៈការសម្រួលនីតិវិធីគយ ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែទូលំទូលាយ និងការកែលម្អបណ្តាញដឹកជញ្ជូន ដើម្បីឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរវាងប្រទេសជិតខាងកាន់តែងាយស្រួល។
សម្រាប់កិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំប្រទេសសមាជិករបស់ប្លុក ត្រូវពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការមេ ACMECS ព្រមទាំងអនុម័តឯកសារចំនួន ២ រួមមាន សេចក្តីព្រាងសេចក្តីប្រកាសក្រុងណៃពិដោ ដែលកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងឯកសារកំណត់តួនាទីរបស់ក្រុមការងារពិនិត្យគម្រោងអាទិភាពរបស់ ACMECS។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល ACMECS លើកទី១១ ប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែវិច្ឆិកា…
ACMEC…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)