រដ្ឋមន្ត្រីមហាផ្ទៃ ៖ ការធ្វើជំរឿនមន្ដ្រីនគរបាល មិនមែនជាការដាក់កំហិត រឹតបន្តឹងធ្វើបាបមន្រ្តីណាមួយនោះទេ

Resumen detallado
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសបើកជំរឿន មន្ត្រីនគរបាលជាតិកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា…
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសបើកជំរឿន មន្ត្រីនគរបាលជាតិកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការធ្វើជំរឿនមន្ដ្រីនគរបាល មិនមែនជាការដាក់កំហិតរឹតបន្តឹងធ្វើបាបមន្រ្តីណាមួយនោះទេ
ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ជូនទៅកាន់មន្រ្តីថា «ការធ្វើជំរឿននេះ មិនមែនជាការដាក់កំហិតរឹតបន្តឹងធ្វើបាបមន្រ្តីណាមួយឡើយ។ ផ្ទុយទៅវិញ តាមរយៈភាពច្បាស់លាស់នៃទិន្នន័យដែលបានមកពីការធ្វើជំរឿននេះ ទីមួយ‑សាមីមន្រ្តីនឹងទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ ទីពីរ‑ធានាបាននូវប្រសិទ្ធភាពលើការងារកែទម្រង់ និងអភិវឌ្ឍន៍កងកម្លាំង ទាំងវិន័យ និងសមត្ថភាពជំនាញ និងទីបី‑គឺមានលទ្ធភាពពេញលេញ ដើម្បីពង្រឹងនិងអភិវឌ្ឍន៍អង្គភាព រួមទាំងស្ថាប័នកងកម្លាំងយើងទាំងមូល»។
ក្នុងឱកាសថ្លែងផ្ដល់បទសម្ភាស ជូនអ្នកសារព័ត៌មាន លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរម្លឹកជូនថ្នាក់ដឹកនាំគ្រប់អង្គភាព យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មន្ត្រីក្រោមឱវាទ អំពីកាលបរិច្ឆេទ និងទីកន្លែងចុះជំរឿន ព្រមទាំងសហការសម្របសម្រួល ជាមួយក្រុមការងារជំរឿនឱ្យបានល្អ ដោយឈរលើស្មារតីតម្លាភាព និងទទួលខុសត្រូវខ្ពស់ មិនត្រូវលាក់បាំង ឬការពារមន្ត្រីអសកម្មឡើយ ហើយថា ចំពោះមន្ត្រីនគរបាលជាតិគ្រប់រូប ត្រូវចូលរួមសហការ និងត្រៀមឯកសារច្បាប់ដើមឱ្យបានគ្រប់គ្រាន់ ដើម្បីមកបង្ហាញខ្លួន តាមការកំណត់របស់អង្គភាព។
សូមបញ្ជាក់ថា សម្រាប់ការបើកធ្វើជំរឿននៅថ្ងៃនេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមអនុវត្តលើអគ្គនាយកដ្ឋានចំនួន៣ រួមមានអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។ មន្ត្រីជំនាញ និងបន្តការធ្វើជំរឿន នៅតាមបណ្ដាអង្គភាពផ្សេងៗទៀត ថ្នាក់ក្រសួងមហាផ្ទៃ មុនបន្តទៅធ្វើជំរឿននៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥ ៕
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)



