សម្តេចធិបតី ហ៊ុន ម៉ាណែត ...

Resumen detallado
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក…
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានថ្លែងថា “ បន្ទាប់ពីអនុម័តច្បាប់ថ្មី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ រាជរដ្ឋាភិបាលបានរៀបចំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំរៀបចំការងារពាក់ព័ន្ធការទទួលយកប្រជាពលរដ្ឋ ចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦នេះតទៅ ដែលក្នុងរយៈពេលជិត៣ខែ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិបានអនុវត្តការងាររបស់ខ្លួនដោយបានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងបានបង្កើតយន្តការពាក់ព័ន្ធ ដូចជាលេខាធិការដ្ឋាន គ.ក.យគណៈកម្មាធិការកាតព្វកិច្ចយោធាថ្នាក់កងទ័ពជើងគោក ថ្នាក់យោធភូមិភាគរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ…
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា “យោងតាមតម្រូវការចាំបាច់ និងសំណូមពរនៃការងារ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរ ភេទប្រុស ចំនួន១០,០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជា២វគ្គហ្វឹកហ្វឺន ក្នុង១វគ្គមានយោធិនកាតព្វកិច្ចចំនួន៥,០០០នាក់ ចូលហ្វឹកហ្វឺនតាមសាលាទាំង៨”៕
Inicio del artículo, extracto de CNC News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.cnc.com.kh)




