ពលរដ្ឋខណ្ឌពោធិ៍សែនជ័យ ស្នើអាជ្ញាធរបន្តជួយធ្វើផ្លូវ និង ប្រព័ន្ធលូ ក្នុងមូលដ្ឋាន ព្រមទាំងអរគុណដែលចេញប័ណ្ណកម្មសិទ្ធិជូន

Resumen detallado
ពលរដ្ឋខណ្ឌពោធិ៍សែនជ័យ ស្នើអាជ្ញាធរបន្តជួយធ្វើផ្លូវ និង ប្រព័ន្ធលូ... The post ពលរដ្ឋខណ្ឌពោធិ៍សែនជ័យ ស្នើអាជ្ញាធរបន្តជួយធ្វើផ្លូវ និង ប្រព័ន្ធលូ ក្នុងមូលដ្ឋាន…
កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងវេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ ប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យ បានលើកជាសំណួរ សំណូមពរ និង សំណើ យ៉ាងផុលផុស ដោយមានសំណើផ្ទាល់មាត់ចំនួន ១៦ និង សំណើ , សំណូមពរជាលាយលក្ខ័អក្សរចំនួន ៧៣ ស្មើនឹង ២៤ បញ្ហា។
វេទិកានេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ,លោក ពេញ ធារម្យ អភិបាលរង និងជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
រាល់សំណើ និង សំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចសំណើរបស់អាជ្ញាធរសង្កាត់ ,ភូមិ លោកគ្រូ អ្នកគ្រូ ក្នុងវេទិកានេះ ភាគច្រើនគឺសំណើសុំផ្លូវ និង ប្រពន្ធ័លូ ដើម្បីជួយសម្រួលការធ្វើដំណើរ និង កាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម។ ពលរដ្ឋក៏បានថ្លែងអំណរគុណដល់ លោកឃួង ស្រេង ដែលបានជួយចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ដែលរង់ចាំជាយូឆ្នាំ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីសុខទុក្ខពួកគាត់ និង អភិវឌ្ឍន៏មូលដ្ឋាន។
លោក ជួប ខុន លើកឡើងថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៏ជជែកពិភាក្សា។ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និង ឆ្លើយតប , គ្រប់អ្នកពាក់ពន្ធ័ទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ន្ននៅក្នុងដំណើរការ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ការផ្តល់ពត៏មានជូនប្រជាពលរដ្ឋនូវសមិទ្ធិផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និង បញ្ហាប្រឈមនានា។
លោក ពេញ ធារម្យ ជំរុញឲ្យដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និង បរិស្ថាន ដោយត្រូវបន្តតាមដាន និង ពន្លឿនការអនុវត្តគម្រោងផ្លូវ-លូ ដែលបានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរួចហើយ និង បន្តស្តារប្រឡាយ-លូមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការជន់លិច ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង និង ប្រមូលសំរាមឲ្យបានទៀងទាត់ និង ស្អាតជាប្រចាំ។
លោកក៏បានឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព»៖ ត្រូវបង្កើនការល្បាត និង បង្ក្រាបឲ្យដល់ឫសគល់នូវបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)