← Volver a la portada
Asia · Actualidad general · DAP News

លោក សាយ គឹមឡម បានលើកឡើងថា គំរោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន

Publicado por DAP News · Camboya hace 15 min
លោក សាយ គឹមឡម បានលើកឡើងថា គំរោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន
DAP News

Resumen detallado

កំពង់ធំ៖ លោក សាយ គឹមឡម បានលើកឡើងថា គំរោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី…

កំពង់ធំ៖ លោក សាយ គឹមឡម បានលើកឡើងថា គំរោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន លោកអភិបាលស្រុកស្ទោង បានលើកឡើងដូចនេះនៅក្នុងពិធីប្រគល់កូនមាន់ ទ្រុងមាន់ ចំណីមាន់ ស្នូកដាក់ចំណី ស្នូកដាក់ទឹក ថ្នាំវីតាមីនបំប៉ន ជូនដល់កសិករក្នុងឃុំចំណាលើនិងឃុំចំណាក្រោមចំនួន១១០គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាឃុំចំណាលើ។ ជាមួយគ្នានេះលោក បានសាទរក្រៃលែងជាមួយកសិករទាំងអស់ដែលបានទទួលបាននូវអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់…

កំពង់ធំ៖ លោក សាយ គឹមឡម បានលើកឡើងថា គំរោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន

លោកអភិបាលស្រុកស្ទោង បានលើកឡើងដូចនេះនៅក្នុងពិធីប្រគល់កូនមាន់ ទ្រុងមាន់ ចំណីមាន់ ស្នូកដាក់ចំណី ស្នូកដាក់ទឹក ថ្នាំវីតាមីនបំប៉ន ជូនដល់កសិករក្នុងឃុំចំណាលើនិងឃុំចំណាក្រោមចំនួន១១០គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាឃុំចំណាលើ។

ជាមួយគ្នានេះលោក បានសាទរក្រៃលែងជាមួយកសិករទាំងអស់ដែលបានទទួលបាននូវអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលជាអ្នកអនុវត្តគម្រោងផ្ទាល់និងបានលើកទឹកចិត្តដល់កសិករត្រូវចងក្រងជាសហគមន៍ក្នុងការទទួលបាននូវការគាំទ្រផ្គត់ផ្គង់វត្ថុធាតុដើមបន្ថែមនិងលក់ចេញឱ្យបានក្នុងតម្លៃសមរម្យនិងខ្ពស់លើសទីផ្សារថែមទៀត។

ទន្ទឹមក្នុងនេះលោក សាយ គឹមឡម បានជំរុញឱ្យកសិករ ត្រូវខិតខំតាមដានក្នុងការចិញ្ចឹមថែរក្សាមាន់តាមគម្រោងដែលបានផ្ដល់ជូនឱបានអស់ពីលទ្ធភាពជាពិសេសត្រូវខិតខំរៀនសូត្របន្ថែមពីជំនាញបច្ចេកទេសតាមរយៈ គម្រោងផ្ទាល់ឬមន្ត្រីកសិកម្មឃុំដើម្បីធានានូវការចិញ្ចឹមឱ្យបានជោគជ័យគ្រប់ៗគ្នា។

លើសពីនេះលោកអភិបាលស្រុកស្ទោង បានលើកទឹកដល់មន្ត្រីកសិកម្មឃុំត្រូវប្រឹងប្រែងសហការក្នុងការជួយប្រឹក្សាយោបល់ឬបច្ចេកទេសបន្ថែមទៀតឱ្យបានជាក់លាក់ឬជាប់ជាប្រចាំជាមួយកសិករដើម្បីធានានូវការចិញ្ចឹម បានធំលូតលាស់តាមផែនការកំណត់ដើម្បីធានានូវប្រាក់ចំណេញ។

សូមបញ្ជាក់ថា កសិករទាំង១១០នេះ មកពីឃុំចំណាលើ៧២គ្រួសារ និងមកពីឃុំចំណាក្រោម៣៨គ្រួសារ ទទួលបានកូនមាន់ចំនួន១២,១០០ក្បាល…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)