អ្នកជំនាញវៀតណាម៖ អែល នីញ៉ូ ធ្វើឱ្យភាគខាងត្បូងប្រទេសប្រឈមគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្ស

Resumen detallado
តំបន់ភាគខាងត្បូងប្រទេសវៀតណាមអាចប្រឈមនឹងគ្រោះរាំងស្ងួតអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្ស ដោយសារបាតុភូត អែល នីញ៉ូ (El Niño) The post អ្នកជំនាញវៀតណាម៖ អែល នីញ៉ូ…
តំបន់ភាគខាងត្បូងប្រទេសវៀតណាមអាចប្រឈមនឹងគ្រោះរាំងស្ងួតអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្ស ដោយសារបាតុភូត អែល នីញ៉ូ (El Niño) ដែលបង្កឱ្យមានកម្ដៅខ្លាំង កង្វះទឹកសាប និងការជ្រៀតចូលនៃទឹកប្រៃក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre នៅថ្ងៃចន្ទនេះ។
លោក ឡេ ឌិញ គៀត (Le Dinh Quyet) ប្រធានផ្នែកព្យាករណ៍នៃមជ្ឈមណ្ឌលឧតុនិយមតំបន់ភាគខាងត្បូងវៀតណាម បានប្រាប់កាសែត Tuoi Tre ថា គំរូព្យាករណ៍អាកាសធាតុជាតិ និងអន្តរជាតិបង្ហាញថា បាតុភូត អែល នីញ៉ូ កំពុងឈានចូលដំណាក់កាលខ្លាំងខុសពីធម្មតា ដែលអាចបន្តរហូតដល់ខែធ្នូ ឆ្នាំ ២០២៦ និងដើមឆ្នាំ ២០២៧។
លោកបានព្រមានថា រដូវប្រាំងខាងមុខអាចមានសភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍ អែល នីញ៉ូ ឆ្នាំ ២០១៥-២០១៦ ដែលបានបង្កឱ្យមានការខ្វះខាតទឹកប្រើប្រាស់ទ្រង់ទ្រាយធំ និងការជ្រៀតចូលនៃទឹកប្រៃនៅតំបន់ភាគខាងត្បូងប្រទេស។
តាមការព្យាករ អាកាសធាតុក្តៅ និងស្ងួតខ្លាំងអាចចាប់ផ្តើមចាប់ពីចុងឆ្នាំ ២០២៦ រហូតដល់ពេលមួយរដូវប្រាំងឆ្នាំ ២០២៧។ រលកកម្ដៅខ្លាំងរំពឹងថានឹងកើតឡើងនៅខែមីនា និងខែមេសា ឆ្នាំ២០២៧ ដោយសីតុណ្ហភាពអាចកើនដល់ ៣៩អង្សាសេ ឬខ្ពស់ជាងនេះ។
លើសពីនេះ បរិមាណទឹកភ្លៀងកក់ខែក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧ អាចនឹងមានតិចជាងកម្រិតមធ្យមភាគច្រើនឆ្នាំ ខណៈរដូវវស្សានៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូង អាចចាប់ផ្តើមយឺតជាងធម្មតា ដោយអាចអូសបន្លាយរហូតដល់ពាក់កណ្តាល ឬចុងខែឧសភា ឆ្នាំ ២០២៧។
ទោះបីជា អែល នីញ៉ូ ត្រូវបានព្យាករថានឹងចុះខ្សោយបន្តិចម្តងៗចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ ២០២៧ ក៏ដោយ ក៏វាអាចនៅតែមានឥទ្ធិពលពីកម្រិតមធ្យមទៅខ្លាំង មុននឹងវិលត្រឡប់ទៅរកស្ថានភាពធម្មតានៅឆមាសទី ២ នៃឆ្នាំដដែល។
គួរគូសបញ្ជាក់ថា បាតុភូត អែល នីញ៉ូ ត្រូវបានវាស់វែងតាមរយៈកំណើនសីតុណ្ហភាពលើផ្ទៃទឹកសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកតំបន់អេក្វាទ័រកណ្តាល និងខាងកើត។ ព្រឹត្តិការណ៍អែល នីញ៉ូ ឆ្នាំ ២០១៥-២០១៦ ដែលជាព្រឹត្តិការណ៍ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ បានឈានដល់កម្រិតជិត ៣ អង្សាសេ លើសពីកម្រិតធម្មតា។
លោក គៀត បានបញ្ជាក់ថា ការព្យាករបច្ចុប្បន្នបង្ហាញថា អែល នីញ៉ូ លើកនេះ អាចមានកម្រិតខ្លាំងប្រហាក់ប្រហែល ឬលើសពីព្រឹត្តិការណ៍ឆ្នាំ ២០១៥-២០១៦ ទៅទៀត នៅអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២៦។ កន្លងមក ភ្នាក់ងារឧត្តុនិយមអន្តរជាតិនានាបានហៅ អែល នីញ៉ូ លើកនេះ ថាជាបាតុភូតអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរួចហើយ។
លោក គៀត បានសង្កត់ធ្ងន់ថា…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)




