ពលរដ្ឋថៃ ៤ខេត្ត ប្រឈមគ្រោះថ្នាក់ ព្រោះទឹកទន្លេ ចំនួន៤ ផ្ទុកជាតិពុល ធ្ងន់ធ្ងរ

Resumen detallado
ស្របពេលប្រឈមមុខ នឹងបញ្ហាជាច្រើនផ្ទួនគ្នាស្រាប់ទៅហើយនោះ ដូចជាសេដ្ឋកិច្ច បំណុល និងជម្លោះ, ពេលនេះ ពលរដ្ឋថៃ នៅខេត្តចំនួន៤ កំពុងជួបប្រទះទុក្ខលំបាក The post ពលរដ្ឋថៃ ៤ខេត្ត…
ស្របពេលប្រឈមមុខ នឹងបញ្ហាជាច្រើនផ្ទួនគ្នាស្រាប់ទៅហើយនោះ ដូចជាសេដ្ឋកិច្ច បំណុល និងជម្លោះ, ពេលនេះ ពលរដ្ឋថៃ នៅខេត្តចំនួន៤ កំពុងជួបប្រទះទុក្ខលំបាក ថែមមួយកម្រិតទៀត នោះគឺពាក់ព័ន្ធនឹងបញ្ហាអនាម័យ ខណៈទន្លេរហូតដល់ទៅ៤ ទន្លេកុក (Kok), ទន្លេសៃ (Sai), ទន្លេរួក (Ruak) និងទន្លេមេគង្គ សុទ្ធតែពោរពេញដោយសារ ជាតិពុល។
តាមការផ្សាយរបស់ Amarin TV អាជ្ញាធរថៃ រកឃើញថា ស្ថានភាពទឹកទន្លេ ក្នុងខេត្ត Chiang Rai, Chiang Mai, Prachinburi និង Chachoengsao កំពុងឈានដល់កម្រិតមានជាតិពុល ធ្ងន់ធ្ងរ ជាពិសេសទន្លេកុក តែម្តង ដែលកំពុងផ្ទុកជាតិពុល លើសពីស្តង់ដាសុវត្ថិភាព រហូតដល់ទៅ ២៥ដងឯណោះ។
ទន្លេកុក គឺជាដៃទន្លេដ៏សំខាន់មួយ របស់ទន្លេមេគង្គ ដែលមានប្រភពមកពីប្រទេសមីយ៉ាន់ម៉ា និងហូរចូលមកភាគខាងជើងប្រទេសថៃ។ វាមានប្រភពចេញពីជួរភ្នំ Daen Lao នៅក្នុងរដ្ឋសាន និងហូរកាត់តំបន់ Mong Hsat ឆ្លងព្រំដែនចូលប្រទេសថៃ។ បន្ទាប់ពីខេត្ត Chiang Mai, ទន្លេកុក ក៏ហូរកាត់ទីរួមខេត្ត Chiang Rai និងស្រុកសំខាន់ៗជាច្រើនទៀត មុននឹងហូរចាក់ចូលទៅក្នុង ទន្លេមេគង្គ នៅត្រង់តំបន់ត្រីកោណមាស (ស្រុកឈៀងសែន)។
ដោយសារតែកម្រិតជាតិពុល ដ៏ធ្ងន់ធ្ងរបែបនេះ, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ Suriya Jungrungruangkit បានបញ្ជា ឱ្យមានការធ្វើតេស្តជាបន្ទាន់ទៅលើស្រូវ ដី និងជលផលក្នុងតំបន់។
លទ្ធផលបឋម ផ្សាយដោយសារព័ត៌មាន Khaosod បង្ហាញថា ប្រហែល ២០% នៃដីកសិកម្ម ដែលឆ្លងកាត់ការធ្វើតេស្ត ក្នុងអាងទន្លេ Chiang Rai គឺមានសារធាតុអាសេនិច (Arsenic) លើសកម្រិតសុវត្ថិភាព។ ចំណែកឯដីកសិកម្ម ៥០% ផ្សេងទៀត តម្រូវឱ្យមានការតាមដានត្រួតពិនិត្យជាបន្តបន្ទាប់។
ជុំវិញរឿងនេះ ក្រុមអ្នកតស៊ូមតិក្នុងតំបន់ រួមទាំងក្រុមអភិរក្សឈៀងខុង (Chiang Khong Conservation Group) ចេញមកព្រមានថា មុខរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋក្នុងតំបន់ និងប្រភពស្បៀងអាហារ ដែលពឹងផ្អែកលើទន្លេទាំងនេះ កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធបញ្ហានេះដែរ អាជ្ញាធរបរិស្ថាន និងអ្នកស្រាវជ្រាវ បានផ្សារភ្ជាប់ការហូរនាំសារធាតុពុលនេះ ទៅ ការជីកយករ៉ែកម្រ, រ៉ែមាស និងរ៉ែផ្សេងៗទៀត ដោយគ្មានការត្រួតពិនិត្យនៅខ្សែទឹកខាងលើ ក្នុងរដ្ឋសាន នៃប្រទេសមីយ៉ាន់ម៉ា។ ក្រោយមក ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានហូរនាំដីបាតទន្លេដែលមានជាតិពុល និងនាំយកសារធាតុពុលទាំងនោះ ហូរចុះមកខ្សែទឹកខាងក្រោមចូលទៅក្នុងប្រទេសថៃ និងអាងទន្លេមេគង្គកាន់តែច្រើនឡើងៗ។
ទោះបីជាយ៉ាងណាក៏ដោយ ថៃនិងមីយ៉ាន់ម៉ា…
សូមជម្រាបថា…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)