← Volver a la portada
Asia · Actualidad general · DAP News

សម្តេចធិបតី ណែនាំអាជ្ញាធរជំរុញ និងផ្សព្វផ្សាយការពិនិត្យ និងចុះឈ្មោះបោះឆ្នោត

Publicado por DAP News · Camboya hace 11 min
សម្តេចធិបតី ណែនាំអាជ្ញាធរជំរុញ និងផ្សព្វផ្សាយការពិនិត្យ និងចុះឈ្មោះបោះឆ្នោត
DAP News

Resumen detallado

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធជំរុញ និងផ្សព្វផ្សាយការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដើម្បីធានាភាពរលូន…

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធជំរុញ និងផ្សព្វផ្សាយការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដើម្បីធានាភាពរលូន នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងន័យនេះ សម្តេច នាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងក្រុមការងារចុះមូលដ្ឋានធ្វើការងារជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដើម្បីធានាថា ប្រជាពលរដ្ឋបានពិនិត្យបញ្ជីឈ្មោះ ហើយអ្នកដែលគ្រប់អាយុបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)