← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

កសិករក្នុងស្រុក​បាណន់ បារម្ភ​ពី​ផល​ដំណាំពោតនិង​ដំឡូងមី ខណៈ​រលកកម្តៅ​ធ្វើ​ឲ្យ​ទិន្នផល​​ធ្លាក់ចុះ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 26 min
កសិករក្នុងស្រុក​បាណន់ បារម្ភ​ពី​ផល​ដំណាំពោតនិង​ដំឡូងមី ខណៈ​រលកកម្តៅ​ធ្វើ​ឲ្យ​ទិន្នផល​​ធ្លាក់ចុះ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

កសិករនៅស្រុកបាណន់ ខេត្ត​បាត់ដំបង​បានត្អូញត្អែរថា ឆ្នាំនេះដំណាំ The post កសិករក្នុងស្រុក​បាណន់ បារម្ភ​ពី​ផល​ដំណាំពោតនិង​ដំឡូងមី ខណៈ​រលកកម្តៅ​ធ្វើ​ឲ្យ​ទិន្នផល​​ធ្លាក់ចុះ appeared…

កសិករនៅស្រុកបាណន់ ខេត្ត​បាត់ដំបង​បានត្អូញត្អែរថា ឆ្នាំនេះដំណាំពោតនិងដំឡូងមី គុណភាពធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារ​បញ្ហា​រលក​កម្តៅ ស្រប​ពេល​រដូវ​ប្រមូលផលជិត​ពេលមកដល់។

លោក ពូ ធុល ដែល​បាន​ដាំដុះ​ពោតនៅ​លើផ្ទៃដីប្រមាណ​មួយហិកតា​នៅ​ក្នុងស្រុកបាណន់​បានប្រាប់​ថា ដល់រដូវប្រមូលផលប្រហែលមិនបានលក់ទេ ដោយសារតែខូចខាតច្រើន។

កសិករ​រូបនេះ​​អះអាង​ថា រយះពេលចុងក្រោយនេះដោយសារ​អាកាសធាតុក្តៅខ្លាំង បង្កឲ្យដើមពោតខ្វះសំណើម ស្លឹកពោតឡើងក្រហមទាំងអស់ បើប្រមូលផលក៏នៅសល់តិចតួច សម្រាប់ទុកធ្វើពូជដាំបន្ត។

លោកបន្តថា ការប្រមូលផលលើកទីមួយ លោកទទួលបានចំណូលគ្រាន់បើ​ បើសិនជាការ​ប្រមូល​ផល​លើកទីពីរនេះបានប្រហាក់ប្រហែលការប្រមូលផលលើកទីមួយ ប្រាក់ចំណូលគ្រួសារលោកកាន់តែប្រសើរថែមទៀត ខណះតម្លៃទីផ្សារពោតក៏នៅតែល្អ។

ចំណែកលោកឈាង ធឿន បានឲ្យដឹងដែរថា លោកសោកស្តាយដែលដំឡូងមីរបស់លោកចុះខ្សោយទាំងការលូតលាស់នៅស្ទើរដើម មិនទាន់រីកទំហំ​មើមនៅឡើយ ក៏ស្រាប់តែទទួលរងសម្ពាធពីអាកាសធាតុក្តៅ ធ្វើឲ្យដើមដំឡូងអន់ខ្សោយ។

ដោយសាតែកម្តៅខ្លាំង ទិន្នផលមើមក៏មិនបានបំពេញតាមតម្រូវការទីផ្សារ ខណះទីផ្សារក្នុងស្រុក ក៏នៅតែល្អប្រហាក់ប្រហែលឆ្នាំមុនដែរ។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង លោក ហេង សិទ្ធ បាន​បញ្ជាក់ថា សម្រាប់ដំណាំដំឡូងនិងពោតរបស់កសិករ គឹតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា​នេះ លោក​មិនទាន់​ទទួបាន​របាយការណ៍ស្តីពីផលប៉ះពាល់នៅឡើយ។

យ៉ាងណា​មន្រ្តីកសិកម្ម​រូប​នេះ​​អះអាង​ថា ទីផ្សារពោតនិងដំឡូងមី នៅតែរក្សាតម្លៃល្អ ក្នុងនោះសម្រាប់តម្លៃពោតឆ្នាំមុនបាន ៥០០ រៀលក្នុង១គីឡូក្រាម ហើយមើមដំឡូងស្រស់បានចន្លោះពី ២០០ ទៅ ៣០០ រៀលក្នុង១គីឡូក្រាម។

លោកថា ឆ្នាំនេះទីផ្សារនៅតែរក្សារតម្លៃដដែល អាស្រ័យលើទិន្នផលមានគុណភាពល្អ តាមតម្រូវការ ឬគុណភាពថយចុះជាងឆ្នាំមុនប៉ុណ្ណោះ ព្រោះអាកាសធាតុឆ្នាំនេះ ហាក់មានកម្តៅខ្លាំង ដែលធ្វើឲ្យមានផលប៉ះពាល់លើដំណាំកសិកម្មមួយចំនួនផងដែរ៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar