ឆេះរោងចក្រស្ករគ្រាប់នៅ ឥណ្ឌូណេស៊ី! មនុស្សស្លាប់កើនដល់ ២៦នាក់

Resumen detallado
អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជាក់នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា តួលេខមនុស្សស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅ ឆាបឆេះរោងចក្រស្ករ The post ឆេះរោងចក្រស្ករគ្រាប់នៅ…
អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជាក់នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា តួលេខមនុស្សស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅ ឆាបឆេះរោងចក្រស្ករគ្រាប់ នៅខេត្ត Banten កាលពីចុងសប្តាហ៍កន្លងទៅ បានកើនឡើងដល់ ២៤នាក់ហើយ។
តាមការផ្សាយរបស់ Al Jazeera, អគ្គិភ័យ បានឆាបឆេះរោងចក្រ PT Fonusa Agung Mulia នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ទាំងដែលមានកម្មករប្រមាណ ៣០០ នាក់ កំពុងបំពេញការងារនៅក្នុងបរិវេណនោះ។
ដំបូងឡើយ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសពមនុស្សចំនួន ២៤ នាក់ ប៉ុន្តែមិនទាន់បញ្ជាក់ពីតួលេខពិតឡើយ រហូតដល់ថ្ងៃចន្ទ ទើបប្រកាសជាផ្លូវការ។
យ៉ាងណា ក្រៅពីមនុស្សស្លាប់ នៅមានកម្មករប្រមាណ ៣០ នាក់ទៀត កំពុងបាត់ខ្លួន ប៉ុន្តែក៏មានមនុស្ស ២៩ នាក់ដែរ ដែលត្រូវបានបញ្ជាក់ថា មានសុវត្ថិភាព ក្នុងនោះ ៥ នាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
របាយការណ៍បឋម បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះ អាចបណ្តាលមកពី ការឆ្លងចរន្តអគ្គិសនីនៃម៉ាស៊ីនត្រជាក់ ព្រោះសារព័ត៌មាន The Straits Times ក៏បានដកស្រង់សម្តី អ្នកនៅរស់រានមានជីវិតផងដែរ ដែលប្រាប់ថា អណ្តាតភ្លើងបាន ចាប់ផ្តើមរាលដាលចេញពីម៉ាស៊ីនត្រជាក់ នៅជាន់ទី ៣។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរឥណ្ឌូណេស៊ី បានបើកការស៊ើបអង្កេតរួចហើយ ដើម្បីប្រមូលព័ត៌មានផ្សេងៗ និងរកមូលហេតុពិត ឱ្យឃើញ៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)