← Volver a la portada
Asia · Actualidad general · DAP News

វិទ្យាស្ថាន RPITSSR ខេត្ដស្វាយរៀង បើកទទួលពាក្យធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុន (RPL) ដំណាក់កាលទី២ ជូនអតីតពលករ ខ្មែរមកពីថៃ ដោយរដ្ឋជាអ្នករ៉ាប់រងបង់ថ្លៃចំណាយ

Publicado por DAP News · Camboya hace 32 min
វិទ្យាស្ថាន RPITSSR ខេត្ដស្វាយរៀង បើកទទួលពាក្យធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុន (RPL) ដំណាក់កាលទី២ ជូនអតីតពលករ ខ្មែរមកពីថៃ ដោយរដ្ឋជាអ្នករ៉ាប់រងបង់ថ្លៃចំណាយ
DAP News

Resumen detallado

ស្វាយរៀង៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកឱកាសជូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ចំនួន ៦០នាក់…

ស្វាយរៀង៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកឱកាសជូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ចំនួន ៦០នាក់ ដើម្បីចូលរួមធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុន (RPL) ដំណាក់កាលទី២ ដោយរាល់ការចំណាយលើ ការធ្វើតេស្តត្រូវបានរ៉ាប់រងដោយរាជរដ្ឋាភិបាល។

លោក ពុធ សំអាត នាយករងនៃវិទ្យាស្ថាន RPITSSR ខេត្តស្វាយរៀង បានឱ្យដឹងថា ចាប់តាំងពីការអនុវត្តកម្មវិធី RPL ដំណាក់កាលទី១ មក មានអតីតពលករខ្មែរមកពីប្រទេសថៃសរុបជាង ៣០០នាក់ បានចូលរួមធ្វើតេស្តវាយតម្លៃលើជំនាញការផ្សារអគ្គិសនីនៅវិទ្យាស្ថាន។

លោកបានបញ្ជាក់ថា ៖ « កម្មវិធី RPL មានសារៈសំខាន់ក្នុងការផ្ដល់ឱកាសឱ្យអតីតពលករប្រើប្រាស់បទពិសោធន៍ និងជំនាញដែលទទួលបានពីការងារកន្លងមក ដើម្បីធ្វើតេស្តវាយតម្លៃ និងទទួលបានការបញ្ជាក់ជំនាញជាផ្លូវការ ដើម្បីជួយបង្កើនប្រាក់ចំណូល និងមានឱកាសការងារប្រសើរជាងមុន»។

ជាមួយគ្នានេះ លោកបានអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនអតីតពលករ មកចុះឈ្មោះធ្វើតេស្តវាយតម្លៃសមត្ថភាព ជំនាញពីមុនឲ្យបានច្រើនកុះករ ដើម្បីទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ បង្កើនឱកាសការងារ និងលើកកម្ពស់ជីវភាពតាមរយៈប្រាក់ចំណូលកាន់តែប្រសើរ។

សម្រាប់អតីតពលករដែលមានចំណាប់អារម្មណ៍ចូលរួមធ្វើតេស្ត RPL អាចទាក់ទងសាកសួរព័ត៌មាន និងចុះឈ្មោះតាមរយៈលេខទូរសព្ទ ០១២ ២៦៧ ៦៧៩, ០១២ ៨៩២ ២៤៩, ០១២ ៥២១ ៣៧៥, ០៨៨ ៩៥៣ ២៣៣៣ និង ០៨៨ ៩៦៦ ៦០៧៩ ឬអញ្ជើញទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) ដែលមានទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)