← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ការវាយប្រហារតាមអាកាស លើទីតាំងរៀបមង្គលការ និងកន្លែងផ្សេងទៀត នៅមីយ៉ាន់ម៉ា សម្លាប់មនុស្សយ៉ាងតិច ៣០នាក់

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 17 min
ទិដ្ឋភាពក្រោយពីការវាយប្រហារតាមដែនអាកាស នៅមីយ៉ាន់ម៉ា។ រូបភាព The Guardian
ទិដ្ឋភាពក្រោយពីការវាយប្រហារតាមដែនអាកាស នៅមីយ៉ាន់ម៉ា។ រូបភាព The Guardian · កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

សាក្សីបានឱ្យដឹងថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសចំនួន៣លើករបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ខណៈចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែក…

សាក្សីបានឱ្យដឹងថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសចំនួន៣លើករបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ខណៈចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែក បានបន្តកើនឡើង ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ក្រោយពីតុលាការអន្តរជាតិមួយបានរកឃើញថា រដ្ឋមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP និងផ្សាយបន្តដោយ The Straits Times កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។

ការវាយប្រហារមួយលើទីតាំងរៀបចំពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅស្រុក Moe Bye ភាគឦសានប្រទេស បានបណ្តាលឱ្យមនុស្សប្រមាណ ២០នាក់ស្លាប់។ វីដេអូមួយ ដែលថតដោយសាក្សី ប៉ុន្តែមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ បានបង្ហាញជនរងគ្រោះដែលប្រឡាក់ឈាម ត្រូវបានដឹកចេញពីកន្លែងកើតហេតុ ដើម្បីទទួលការព្យាបាល។

នៅថ្ងៃដដែល គឺថ្ងៃទី២៨ ខែវិច្ឆិកា ក៏មានអ្នកស្លាប់ជាច្រើននាក់ ក្នុងការទម្លាក់គ្រាប់បែកពីរលើកផ្សេងទៀត នៅរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេស ផងដែរ។

ការវាយប្រហារទាំងបីលើកនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា នៅតំបន់ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលប្រកាសខ្លួនឯង និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអះអាងថា បានសម្លាប់មនុស្ស ២៩នាក់។

ការវាយប្រហារតាមអាកាសទាំងនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមស៊ីវិលដ៏ឃោរឃៅនៅមីយ៉ាន់ម៉ា កើនឡើងបន្ថែមទៀត។ អង្គការឃ្លាំមើលជម្លោះ ACLED ប៉ាន់ប្រមាណថា សង្គ្រាមនេះបានសម្លាប់មនុស្សជាង ១០០ ០០០នាក់ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។

ពាក់ព័ន្ធនឹងការវាយប្រហារនៅស្រុក Moe Bye សាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកបានឮសំឡេងយន្តហោះហោះពីលើ មុនពេលមានការទម្លាក់គ្រាប់បែកលើទីតាំងរៀបចំពិធីមង្គលការរបស់គូស្វាមីភរិយាពីរនាក់ ដែលបានភៀសខ្លួនចេញពីលំនៅឋានដោយសារជម្លោះ។

យោធាគ្រប់គ្រងទីប្រជុំជន Moe Bye ប៉ុន្តែកងកម្លាំងប្រឆាំងប្រតិបត្តិការនៅតំបន់ខាងក្រៅទីប្រជុំជននេះ ដែលស្ថិតនៅតាមព្រំប្រទល់រវាងរដ្ឋសាន និងរដ្ឋការ៉ែននី ជាទីដែលមានប្រជាជនភៀសខ្លួនជាច្រើនរស់នៅ។

សាក្សីដែលបានប្រញាប់ទៅកាន់កន្លែងកើតហេតុរូបនេះ បាននិយាយថា៖ «ខ្ញុំបានឃើញសាកសពមនុស្ស ១៧នាក់ និងអ្នករងរបួសជាច្រើននាក់។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមិនដឹងថាគួរជួយសង្គ្រោះអ្នកណាមុននោះទេ»។

សាក្សីដដែល ដែលសុំមិនបញ្ចេញអត្តសញ្ញាណ…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)