ចិន បញ្ជាក់ថា ទំនាក់ទំនងជាមួយ ជប៉ុន នៅតែជួបប្រទះ «ការលំបាកធ្ងន់ធ្ងរ»

Resumen detallado
ប្រទេសចិនបានលើកឡើងថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជប៉ុននៅតែជួបប្រទះនឹង «ការលំបាកធ្ងន់ធ្ងរ» ដោយចោទប្រកាន់ទីក្រុងតូក្យូថា បានបរាជ័យក្នុងការដោះស្រាយបញ្ហាជុំវិញការលើកឡើងរបស់លោកស្រី សាណៃ តាកៃឈិ (Sanae Takaichi) ពាក់ព័ន្ធនឹងកោះតៃវ៉ាន់កាលពីមួយឆ្នាំមុន ខណៈដែលមេដឹកនាំជប៉ុនរូបនេះបានអំពាវនាវឱ្យមានការសន្ទនាដើម្បីកែលម្អទំនាក់ទំនង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៦ ខែវិច្ឆិកានេះ។
ប្រទេសចិន បានលើកឡើងថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេស ជប៉ុន នៅតែជួបប្រទះនឹង «ការលំបាកធ្ងន់ធ្ងរ» ដោយសារការចោទប្រកាន់របស់ទីក្រុងតូក្យូថា បានបរាជ័យក្នុងការដោះស្រាយបញ្ហាជុំវិញការលើកឡើងរបស់លោកស្រី សាណាអេ តាកៃអ៊ីជិ (Sanae Takaichi) ពាក់ព័ន្ធនឹងកោះតៃវ៉ាន់កាលពីមួយឆ្នាំមុន ខណៈដែលមេដឹកនាំជប៉ុនរូបនេះ បានអំពាវនាវឱ្យមានការសន្ទនា ដើម្បីកែលម្អទំនាក់ទំនង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៦ ខែវិច្ឆិកានេះ។
បើតាមលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា៖ «បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងជប៉ុន និងចិន កំពុងជួបប្រទះនឹងការលំបាកធ្ងន់ធ្ងរ ហើយការទទួលខុសត្រូវគឺស្ថិតនៅលើភាគីជប៉ុនទាំងស្រុង»។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីលោកស្រី តាកៃអ៊ីជិ បានលើកឡើងកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ថា ការវាយប្រហាររបស់ចិនមកលើកោះតៃវ៉ាន់ អាចចាត់ទុកថា ជា «ស្ថានភាពដែលគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)