← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ខ្វះ​តែ​ ២ ពិន្ទុទៀត​ វឿន វាសនា នឹងតាមទាន់ពិន្ទុ​កីឡាករ Tamiraa នៅលីគ​តៃវ៉ាន់ រដូវ​កាល​នេះ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 15 min
ខ្វះ​តែ​ ២ ពិន្ទុទៀត​ វឿន វាសនា នឹងតាមទាន់ពិន្ទុ​កីឡាករ Tamiraa នៅលីគ​តៃវ៉ាន់ រដូវ​កាល​នេះ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

កីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា របស់ក្រុម Win Streak កំពុងតាមជិតទាន់ពិន្ទុរបស់កីឡាករម៉ុងហ្គោលី Tamiraa Khangal The post ខ្វះ​តែ​ ២ ពិន្ទុទៀត​ វឿន វាសនា នឹងតាមទាន់ពិន្ទុ​កីឡាករ…

កីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា របស់ក្រុម Win Streak កំពុងតាមជិតទាន់ពិន្ទុរបស់កីឡាករម៉ុងហ្គោលី Tamiraa Khangal របស់ក្រុម TSG SkyHawks ក្នុងនាមជាកីឡាករដែលរកបានពិន្ទុច្រើនជាងគេនៅលីគបាល់ទះអាជីពតៃវ៉ាន់ រដូវកាលថ្មីនេះ ដែលបានដំណើរការឆ្លងកាត់ ៧ ប្រកួតមកហើយ។

បច្ចុប្បន្ន វឿន វាសនា រកបាន ១៣១ ពិន្ទុ ពីការប្រកួត ៧ លើកកន្លងមក ដោយតាមពីក្រោយអតីតមិត្តរួមក្រុម Tamiraa តែ ២ ពិន្ទុប៉ុណ្ណោះ ដែលរកបាន ១៣៣ ពិន្ទុ ពីការប្រកួត ៧ លើកដូចគ្នា។ ពិន្ទុទាំងនេះបានមកពីការវាយផ្តាច់ ការបាំង និងការវាយសេវា។ ប៉ុន្តែបើគិតតែពិន្ទុពីការវាយផ្តាច់ កីឡាករកម្ពុជារកបាន ១១៣ ពិន្ទុ ដែលច្រើនជាងកីឡាករម៉ុងហ្គោលី ដែលរកបាន ១១០ ពិន្ទុ។

ក្រុម Win Streak ដែលមានវត្តមានកីឡាករកម្ពុជា វឿន វាសនា កំពុងធ្វើមិនសូវបានល្អនៅដើមរដូវកាលនេះ បន្ទាប់ពីឆ្លងកាត់ ៧ ប្រកួត ដោយឈ្នះ ៣ ប្រកួត និងចាញ់ ៤ ប្រកួត រកបាន ៩ ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់លេខ៣។ ពួកគេធ្វើមិនសូវបានល្អ ដោយសារកីឡាករមិនទាន់សូវយល់ចិត្តគ្នា ជាពិសេសដៃប៉ះសេថ្មី គឺកីឡាករ Pei-Hung Huang បន្ទាប់ពីដៃប៉ះសេសញ្ជាតិថៃ Saranchit មានបញ្ហារបួស។

ការលើកបាល់មិនបានល្អនេះ បានធ្វើឲ្យទម្រង់លេងរបស់ក្រុមធ្លាក់ចុះយ៉ាងខ្លាំង។ បន្ថែមពីលើនេះ ការបាំងការពាររបស់ក្រុមក៏មិនសូវមានប្រសិទ្ធភាព ហើយការទទួលបាល់សេវារបស់លីប៊ើរ៉ូក៏មិនទាន់ល្អថែមទៀត។

ចំណុចល្អតែមួយគត់របស់ក្រុម Win Streak នៅពេលនេះ គឺសមត្ថភាពវាយផ្តាច់របស់កីឡាករ វឿន វាសនា និងកីឡាករប្រេស៊ីល Jardel Oliveira។ ដើម្បីកែលម្អទម្រង់លេងឲ្យប្រសើរឡើងវិញ ក្រុម Win Streak ត្រូវការដៃប៉ះសេដែលមានភាពវៃឆ្លាតក្នុងការលើកបាល់ឲ្យស្មាត់។ រូបគេត្រូវចេះមើលចន្លោះប្រហោងនៃការការពាររបស់គូប្រកួតនៅផ្នែកខាងឆ្វេង ខាងស្តាំ ឬផ្នែកកណ្តាល ដើម្បីលើកបាល់ឲ្យមិត្តរួមក្រុមជាអ្នកវាយផ្តាច់។ មិនមែនចេះតែលើកបាល់ឲ្យតែបាននោះទេ។ ជាពិសេស ពេលខ្លះដៃប៉ះសេថ្មីមិនបានលើកបាល់ឲ្យ វឿន វាសនា ថែមទៀតផង។

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)