អត្រាធ្វើអត្តឃាតទាហានអ៊ីស្រាអែល ក្នុងឆ្នាំ ២០២៦ កើនដល់ ២៣នាក់ ជាតួលេខខ្ពស់បំផុត ក្នុងរយៈពេល ១៦ឆ្នាំ

Resumen detallado
កាសែត Haaretz របស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ថា ទាហាន និងនាយទាហានអ៊ីស្រាអែលចំនួន ២៣នាក់ កំពុងបំពេញកាតព្វកិច្ច បានធ្វើអត្តឃាត The post…
កាសែត Haaretz របស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ថា ទាហាន និងនាយទាហានអ៊ីស្រាអែលចំនួន ២៣នាក់ កំពុងបំពេញកាតព្វកិច្ច បានធ្វើអត្តឃាត ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ហើយវានេះគឺជាចំនួនខ្ពស់បំផុត ក្នុងរយៈពេលមួយឆ្នាំ ដែលកងទ័ពបានកត់ត្រាក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។
ក្នុងចំណោមអ្នកដែលបានធ្វើអត្តឃាតទាំងនោះ មានទាហាន ១៧នាក់ ធ្លាប់បម្រើការក្នុងជួរកងទ័ពទៀងទាត់ ឬកងទ័ពបម្រុង អំឡុងសង្គ្រាមនៅតំបន់ហ្គាហ្សា ហើយបានធ្វើអត្តឃាតនៅឆ្នាំនេះ បន្ទាប់ពីបញ្ចប់កាតព្វកិច្ច។
យ៉ាងណាមិញចំនួននេះ ក៏រួមបញ្ចូលទាំងមន្ត្រីប៉ូលិសចំនួន ៥នាក់ បានធ្វើអត្តឃាតក្នុងឆ្នាំ ២០២៦ ផងដែរ។ ចំនួននេះបង្ហាញពីការកើនឡើងជាបន្តបន្ទាប់ ចំពោះករណីធ្វើអត្តឃាត ក្នុងស្ថាប័នសន្តិសុខរបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមមានលក្ខណៈប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣។
កាសែត Haaretz បន្ត ក្នុងរយៈពេលមួយទសវត្សរ៍មុន ពេលសង្គ្រាមផ្ទុះឡើង កងទ័ពអ៊ីស្រាអែលបានកត់ត្រាករណីធ្វើអត្តឃាតជាមធ្យមចំនួន ១២ករណីក្នុងមួយឆ្នាំ។
ទិន្នន័យរបស់កងទ័ពបានបង្ហាញថា ទាហាន កំពុងបំពេញកាតព្វកិច្ចចំនួន ៧នាក់ បានធ្វើអត្តឃាត នៅចន្លោះថ្ងៃទី៧ ខែតុលា ដល់ចុងឆ្នាំ ២០២៣ បន្ទាប់មកមាន ២១នាក់ក្នុងឆ្នាំ ២០២៤ និង ២២នាក់ក្នុងឆ្នាំ ២០២៥។
យ៉ាងណា តួលេខរបស់កងទ័ព បង្ហាញរូបភាពមិនពេញលេញនោះទេ ដោយសារមិនបានរាប់បញ្ចូលទាហានដែលបានធ្វើអត្តឃាត ពេលពួកគេលែងស្ថិតក្នុងជួរកងទ័ពសកម្មទៀត។
កាលពីឆ្នាំមុន យោធាបានបញ្ជាក់ថា ខ្លួនបានរកឃើញករណីបែបនេះចំនួន ១៥ ករណី ចាប់តាំងពីឆ្នាំ ២០២៣ មក។
មន្ត្រីម្នាក់នៅក្នុងនាយកដ្ឋានបុគ្គលិកកងទ័ព បានប្រាប់កាសែត Haaretz ថា៖ «ប្រហែលជាតួលេខ ១៥ករណីនេះ គឺជាចំនួន ទាបជាងការពិត។ ប៉ុន្តែ ទោះបីជាយើងបានខកខានមិនបានរាប់បញ្ចូលករណីមួយចំនួនក្នុងឆ្នាំមុនៗក៏ដោយ ក៏មិនអាចបដិសេធបានដែរថា ចំនួននេះពិតជាមានការកើនឡើង»។
ចំណែក លោក Yossi Levi-Belz ប្រធានមជ្ឈមណ្ឌល សម្រាប់ការសិក្សាអំពីអត្តឃាត និងទុក្ខវេទនាផ្លូវចិត្ត នៅសាកលវិទ្យាល័យ Haifa ប្រទេសអ៊ីស្រាអែល បានព្រមានថា៖ «ទាហាន ជាពិសេសទាហានបម្រុង កំពុងបំពេញកាតព្វកិច្ចក្នុងឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត គឺជាក្រុមដែលមានហានិភ័យ។ ឆ្នាំខាងមុខនេះ គឺជាដំណាក់កាលដ៏សំខាន់បំផុត ឬអាចនិយាយបានថា…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)