← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

លោក​ Akihiro ការ​ចង់​ឈ្នះ​ក្លឹប​មក​ពី​ជប៉ុន ​ជា​គោលដៅ​របស់​ Angkor Tiger​ ប៉ុន្តែ​ក្រុម​ព្រះខ័នរាជស្វាយរៀង​​ បានដើរ​មុនមួយ​ជំហាន​ហើយ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 1 d
លោក​ Akihiro ការ​ចង់​ឈ្នះ​ក្លឹប​មក​ពី​ជប៉ុន ​ជា​គោលដៅ​របស់​ Angkor Tiger​ ប៉ុន្តែ​ក្រុម​ព្រះខ័នរាជស្វាយរៀង​​ បានដើរ​មុនមួយ​ជំហាន​ហើយ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ការ​ប្រកួត​ដ៏​ល្អ​ និង​ជា​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​នៃក្រុម​បាល់ទាត់​របស់​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ នេះ​គឺ​ព្រះខ័នរាជស្វាយរៀង​ បាន​យក​ឈ្នះ​ក្រុម​មក​ពី​ J-League​ គឺ​ Machida

ការ​ប្រកួត​ដ៏​ល្អ​ និង​ជា​ការ​ចងចាំ​ជាប្រវត្តិសាស្ត្រ​នៃក្រុម​បាល់ទាត់​របស់​កម្ពុជា ​កាល​ពី​យប់​ថ្ងៃ​ទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ នេះ​គឺ​ព្រះខ័នរាជស្វាយរៀង​ បាន​យក​ឈ្នះ​ក្រុម​មក​ពី​ J-League​ គឺ​ Machida ដោយ​លទ្ធផល​ ២-០​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​នៅកម្ពុជា​ និង​ប្រចាំ​ព្រឹត្តិការណ៍​ ACL 2 តែ​ម្ដង។

អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ និង​អតីត​កីឡាករ​បាល់ទាត់​ អ្នក​ផលិត​មាតិកា​ និង​បណ្ដា​សារព័ត៌មាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​របស់​ព្រះខ័នរាជស្វាយរៀង​កាល​ពី​យប់​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ២០២៦​ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ Machida ​ដោយលទ្ធផល​ ២-០​ និង​បិទមិន​ឲ្យ​តដៃ​បាន​ទៀត​ផង។​

ការ​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​មក​ពី​ជប៉ុន​ និង​ជា​ក្រុម​ដែល​កំពុង​លេចធ្លោ​នៅ​ J-League គឺ​ជា​រឿង​កម្រ​មួយ​ និង​ពិបាក​កើត​ឡើង​បន្តិច​ចំពោះ​ក្លឹប​មក​ពី​កម្ពុជា។​ ដោយ​សារ​តែ​ម្នាក់ៗ​បាន​ដឹង​ពី​កម្រិត​គុណភាព​កីឡាករ​ ការ​ចំណាយ​ និង​ការ​អភិវឌ្ឍន៍​រវាង​ក្រុម​បាល់ទាត់​កម្ពុជា​ និង​ជប៉ុន ​ខុស​គ្នា​ឆ្ងាយ​ពេក។​ ប៉ុន្តែ​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង ​បាន​បំបែក​កំណត់ត្រា​នេះ​រួច​ហើយកាល​ពី​ម្សិលមិញ​​ និង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​មជ្ឈដ្ឋាន​បាល់ទាត់​ខ្មែរ​ដេក​មិន​លក់​នោះ​ឡើយ ព្រោះ​តែ​ក្ដី​រំភើប​។​

ចំណែក​លោក​​ Akihiro Kato ដែល​ជា​ម្ចាស់​ក្រុម​បាល់ទាត់​ Angkor Tiger​ ក៏​មិនបាន​នៅ​ស្ងៀម​នោះ​ដែរ​ ពោល​បញ្ចេញ​យោបល់​ (Status) ទាំង​យប់​នៅ​លើ​ហ្វេសបុក​របស់​ខ្លួន​ ដោយ​បាន​អបអរសាទរ​ដល់​ ព្រះខ័នរាជស្វាយរៀង​ ចំពោះ​លទ្ធផល​ដ៏​ល្អ​ និង​ភ្ញាក់ផ្អើល​មួយ​នេះ។​ លោក​បន្ថែម​អត្ថន័យ​ទៀត​ថា​ ការ​ចង់​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​មក​ពី​ជប៉ុន ​នេះ​ជា​ផែនការ​របស់​លោក​ក៏​ដូ​ច​ Angkor Tiger​ ផង​ដែរ​។​ ប៉ុន្តែ​ឥលូវ​នេះ​មាន​ក្រុម​ព្រះខ័នរាជស្វាយរៀង​ របស់កម្ពុជា​បាន​ដើរ​មុន​មួយ​ជំហាន​សម្រេច​នូវ​គោលដៅ​នេះ​ហើយ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​លើក​ទី៥​ នៃ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ G​ ពាន​រង្វាន់​ AFC Champions League Two របស់​ព្រះខ័នរាជស្វាយរៀង​ បាន​យក​ឈ្នះ​លើ​ក្រុមខ្លាំង​មក​ពី​ J-Leauge គឺ​ Machida ដោយ​លទ្ធផល​ ២-០។​ បច្ចុប្បន្ន​នេះ​ក្រុម​ព្រះខ័នរាជស្វាយរៀង​ ឈរ​ចំណាត់​ថ្នាក់​លេខ២​ ក្នុង​ពូល​ មាន​ ១០​ពិន្ទុ​ បន្ទាប់​ពី​ក្រុម​ Machida ​ឈរ​លេខ១​ មាន​ ១២ពិន្ទុ។​…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)