ទូតអាមេរិកជួបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជំហរគាំទ្រសន្តិភាពតាមព្រំដែនកម្ពុជា-ថៃ

Resumen detallado
សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីពីការគាំទ្រសន្តិភាព និងស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយ The post ទូតអាមេរិកជួបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…
សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីពីការគាំទ្រសន្តិភាព និងស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះដោយមធ្យោបាយសន្តិវិធី ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ ការបញ្ជាក់នេះបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺ អានដ័រសុន (Christopher Anderson) នៅក្នុងជំនួបជាលើកដំបូងជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងអូសបន្លាយនេះ ត្រូវបានភាគីទាំងពីរ លើកឡើងមកជជែកក្នុងជំនួបនោះ។ តាមរយៈខ្លឹមសារដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ អានដ័រសុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះស្ថិរភាពក្នុងតំបន់ ដោយបន្តកសាងលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះសហគមន៍រស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារភៀសខ្លួនជាង ១ម៉ឺនគ្រួសារ និងការគាំទ្រប្រតិបត្តិការបោសសម្អាតមីននៅភូមិចំនួន ៣៤០ តាមបណ្តោយព្រំដែន។
លោក ប្រាក់ សុខុន បានសម្តែងអំណរគុណចំពោះតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ព្រមទាំងការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះស្ថានការណ៍នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមដោយប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកអំពីស្ថានការណ៍ព្រំដែន និងបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ដែលជ្រើសរើសដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
ក្រៅពីបញ្ហាព្រំដែន ជំនួបលើកដំបូងរវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតអាមេរិក ក៏បានផ្តោតការពិភាក្សាលើការស្វែងរកវិធីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា រួមមានពាណិជ្ជកម្ម និងវិនិយោគ…
លើសពីនេះ…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)