← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

សម្តេច ម៉ែន សំអន គាំទ្រដល់ដំណើការដែលផលិតផលកូនខ្មែរ របស់ក្រុមហ៊ុនដាណាទ្រីខេមបូឌា ត្រេឌីង ខូអិលធីឌី ឧកញ៉ា ទ្រី ដាណា

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 1 d
សម្តេច ម៉ែន សំអន គាំទ្រដល់ដំណើការដែលផលិតផលកូនខ្មែរ របស់ក្រុមហ៊ុនដាណាទ្រីខេមបូឌា ត្រេឌីង ខូអិលធីឌី ឧកញ៉ា ទ្រី ដាណា
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រ The post សម្តេច ម៉ែន សំអន…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រសិប្បកម្មលីមី ដែលមានទីតាំង ស្ថិតព្រែកព្នៅ រាជធានីភ្នំពេញ នារសៀល ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងពិធីនោះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ ភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងតំណាងចែកចាយរបស់ក្រុមហ៊ុនដាណាទ្រីខេមបូឌា ត្រេឌីង ខូអិលធីឌី ឧកញ៉ា ទ្រី ដាណា តាមបណ្តាខេត្តជាច្រើនកុះករ។

វត្តមានរបស់ សម្តេចកិត្តិសង្គហបណ្ឌិត នាឱកាសនេះ បានបង្ហាញពីសក្ខីភាព និង​ការគាំទ្រ​យ៉ាងពេញទំហឹង​របស់ថ្នាក់​ដឹកនាំ​ជាស្ត្រី ក្នុងការផ្តល់ កម្លាំងចិត្ត លើកកម្ពស់សហគ្រិនភាពស្ត្រី លើកកម្ពស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងមានការរីកចម្រើនបន្ថែមទៀត។

បើតាមការបញ្ជាក់របស់ លោក រស់ រាជ្ជាសាល​ អគ្គនាយក ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី ថា ក្រុមហ៊ុនមានផលិតផលជាច្រើន ដែលជាផលិតផលកូនខ្មែរ១០០ភាគរយ ក្រោមសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដាណាទ្រី ដោយក្រុមហ៊ុនមានឧបករណ៍ទំនើប ទាន់សម័យ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងផលិតដោយគោរពតាមបទដ្ឋានច្បាប់ដែលបានកំណត់ត្រឹមត្រូវ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រ និងបានថ្លែងកោតសសើរដល់ លោក រស់ រាជ្ជាសាល និងឧកញ៉ា ទ្រី ដាណា ដែលបានចាប់ដៃគ្នាបង្កើតនូវផលិតផលខ្មែរ ដើម្បីបម្រើតាមសេចក្តីត្រូវការនៅក្នុងប្រទេស ដែលជាផ្នែកមួយក្នុង ការជួយជម្រុញផលិតផល និងជួយឲ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែមានការអភិវឌ្ឍន៍ស្របតាមទិសស្លោក វិស័យឯកជន ជាឆ្អឹងខ្នងសេដ្ឋកិច្ច។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត និងប្រិភូអមដំណើរក៏បានអញ្ជើញទស្សនាសង្វាក់ផលិតកម្មនៃការផលិត ផលិតផលឡេដុំមាស និងថ្នាំដុសធ្មេញខ្មែរញញឹម ៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)