ក្រុមហែលទឹកកម្ពុជា ១៥រូបចេញទៅម៉ាឡេស៊ីហើយ និងបានប្ដេជ្ញាចិត្តខ្ពស់ដណ្ដើមមេដាយជូនជាតិមាតុភូមិ

Resumen detallado
លោក នាង សូរិទ្ធិយ៉ា បានដឹកនាំយុវជនហែលទឹករបស់កម្ពុជាសរុប១៥នាក់ចេញទៅដំណើរទៅប្រទេសម៉ាឡេស៊ីហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦…
លោក នាង សូរិទ្ធិយ៉ា បានដឹកនាំយុវជនហែលទឹករបស់កម្ពុជា សរុប ១៥នាក់ចេញទៅដំណើរទៅប្រទេសម៉ាឡេស៊ី ហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈម្នាក់ៗមានការប្ដេជ្ញាចិត្តខ្ពស់ដើម្បីយកមេដាយជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍អន្តរជាតិ 48th SEA Age Group Championships 2026។
ថ្លែងមុនចេញដំណើរលោក នាង សូរិទ្ធិយ៉ា បានឲ្យដឹងថា ក្រុមហែលទឹកកម្ពុជា សរុបទាំងអស់ ១៥រូបនឹងចូលរួមការប្រកួតប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍ 48th SEA Age Group Championships 2026 រយៈពេល ៣ថ្ងៃនៅប្រទេសម៉ាឡេស៊ី។
គ្រូបង្វឹកខាងលើបន្ថែមទៀតថា ចំពោះការហ្វឹកហាត់វិញគឺត្រៀមតាំងពីដើមឆ្នាំ២០២៦ មកម្ល៉េះ និងបានត្រៀមលក្ខណៈល្អរួចរាល់ហើយ។ កីឡាករ កីឡាការិនីដែលចេញទៅប្រកួតនេះសុទ្ធតែជាអ្នកដែលមានសមត្ថភាពលេចធ្លោ និងមានវិន័យល្អប្រកបដោយការខិតខំប្រឹងប្រែងនាពេលកន្លងមក។ ដូច្នេះការប្រកួតនៅម៉ាឡេស៊ីលើកនេះម្នាក់ៗមានទំនុកចិត្តខ្ពស់ និងមានការប្ដេជ្ញាចិត្តខ្លាំងក្នុងការប្រជែងមេដាយជូនប្រទេសកម្ពុជា និងត្រៀមខ្លួនបង្ហាញពីសក្ដានុពលពីក្រុមកម្ពុជាផងដែរ។
បញ្ជាក់ដែរថា ក្រុមហែលទឹកកម្ពុជាសរុប ១៥រូបបានចេញដំណើរទៅប្រទេសម៉ាឡេស៊ីហើយដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍ 48th SEA Age Group Championships 2026 ចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែវិច្ឆិកា។ ការដឹកនាំកីឡាករ កីឡាការិនីចេញដំណើរនាព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០២៦ នេះដោយលោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹកជម្រើសជាតិ៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)