← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

លោក McConkey ចាត់​ទុក​ការ​ប្រកួត​យប់​នេះ​តំណាង​ឲ្យ​​បាល់ទាត់ និង​ប្រជា​ជន​កម្ពុជាទាំង​មូល

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 53 min
លោក McConkey ចាត់​ទុក​ការ​ប្រកួត​យប់​នេះ​តំណាង​ឲ្យ​​បាល់ទាត់ និង​ប្រជា​ជន​កម្ពុជាទាំង​មូល
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

Matthew McConkey គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងបានបង្ហាញពីភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងជំនួបទល់ក្រុម Port FC របស់ថៃ The post លោក McConkey…

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Matthew McConkey គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងបានបង្ហាញពីភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងជំនួបទល់ក្រុម Port FC របស់ថៃ ក្នុងពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) យប់​នេះ។

លោកបានសង្កត់ធ្ងន់ថា ជំនួបនេះមិនមែនត្រឹមតែជាការប្រកួតរបស់ក្លិបប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនាមជាក្លិបតំណាងកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ដោយគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានរំលេចពីកម្រិតបាល់ទាត់ជាមួយប្រទេសថៃ លោកថា មានភាពខុសគ្នារាងខ្លាំងដែរ ប៉ុន្តែ​ប៉ុន្មានឆ្នាំចុងក្រោយនេះលោកអាចវាយតម្លៃបានថា កម្លាតក្លិបបាល់ទាត់ប្រទេសទាំងពីរមិនខុសគ្នាដាច់ពេកនោះឡើយ។

លោក McConkey បានចាត់ទុក Port ជាក្រុមខ្លាំងមួយ ដែលមានជម្រើសកីឡាករក្នុងដៃជាច្រើនសម្រាប់ការផ្លាស់ប្ដូរ។ តែក្រោយមានពេលសម្រាកគ្រប់គ្រាន់ និងហ្វឹកហាត់ពេញ ៤ថ្ងៃចុងក្រោយ លោកជឿជាក់ថា កូនក្រុមនឹងអាចគ្រប់គ្រងស្ថានការណ៍លើទីលានបានល្អ និងទទួលបានលទ្ធផលល្អពីការប្រកួត ទោះបីលទ្ធផលក្នុងជំនួបដ៏សំខាន់នេះ នៅមិនទាន់អាចកំណត់ក្រុមឡើងវគ្គបន្ដក្ដី។

ជាមួយគ្នា​នេះ​ កីឡាករ សឿយ វិសាល ក៏បានបង្ហាញពីការតាំងចិត្តសម្រាប់ជំនួបទល់នឹងក្រុម Port FC​ ថានឹងប្រឹងប្រែងរកជ័យជំនះជូនអ្នកគាំទ្រស្វាយរៀង ក៏ដូចជាអ្នកគាំទ្របាល់ទាត់របស់ប្រទេសកម្ពុជាទាំងមូល។ ពិសេសប្រធានក្រុមរូបនេះបានបញ្ជាក់ច្បាស់ៗថា នឹងមិនឱ្យក្រុមភ្ញៀវដណ្តើមបាន ៣ពិន្ទុស្រួលៗទេសម្រាប់ការលេងក្នុងដីខ្លួនឯងនេះ។រំឭកថា សម្រាប់ពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club​ Championship ក្នុងពូល B ទាំងក្រុមព្រះខ័នរាជស្វាយរៀង និង Port FC សុទ្ធតែរងបរាជ័យក្នុងការប្រកួតបើកឆាករបស់ខ្លួន ពោល ព្រះខ័នរាជស្វាយរៀង ចាញ់ក្រុម Johor Darul Ta’zim ៦ ទល់នឹង ០, ហើយ Port FC បានចាញ់ក្រុមខ្លាំងឥណ្ឌូនេស៊ី Persib Bandung ៣ ទល់នឹង ១៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)