រកឃើញមន្ត្រីខ្មោចខ្ទង់២ ២០០នាក់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ! រដ្ឋមន្ត្រីបញ្ជាឱ្យស៊ើបអង្កេត និងចាត់វិធានការ

Resumen detallado
មន្ត្រីខ្មោចប្រមាណ២ ២០០នាក់ ត្រូវបានរកឃើញក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ តាមរយៈការពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីនគរបាលជាតិ The post រកឃើញមន្ត្រីខ្មោចខ្ទង់២…
មន្ត្រីខ្មោចប្រមាណ២ ២០០នាក់ ត្រូវបានរកឃើញក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ តាមរយៈការពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីនគរបាលជាតិ។ មន្ត្រីខ្មោចដែលបានលើកឡើងនេះ គឺសំដៅដល់ទិន្នន័យមន្ត្រីដែលមានឈ្មោះស្ទួន។ បញ្ហានេះបានធ្វើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញការមិនពេញចិត្ត និងបញ្ជាឱ្យមានការស៊ើបអង្កេតស្វែងរកឫសគល់ ព្រមទាំងចាត់វិធានការចំពោះអ្នកពាក់ព័ន្ធ ដើម្បីបញ្ចប់បញ្ហាដែលបានកើតមានជាយូរមកហើយ។
ថ្លែងក្នុងពិធីបើកដំណើរការជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយឱ្យដឹងថា តាមរបាយការណ៍ដែលទទួលបាន ក្រសួងបានរកឃើញទិន្នន័យមន្ត្រីខ្មោច ឬឈ្មោះស្ទួនប្រមាណ២ ២០០នាក់។ លោកចាត់ទុកថា ជាតួលេខដ៏ច្រើន និងពិបាកទទួលយក។
លោកបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺត្រូវស៊ើបអង្កេតឱ្យបានច្បាស់ថា តើមូលហេតុអ្វីបានជាមានទិន្នន័យស្ទួនរហូតដល់ជាង២ ២០០នាក់ ហើយតើបញ្ហានេះបានកើតចេញពីកំហុសមួយណា។
លោកបានលើកឡើងថា ប្រសិនបើមិនដោះស្រាយឱ្យដល់ឫសគល់ទេ បញ្ហានេះនឹងបន្តកើតមានឡើងវិញ ទោះបីក្រសួងធ្វើជំរឿនម្ដងទៀតក្នុងរយៈពេល ៥ឆ្នាំ ឬ១០ឆ្នាំខាងមុខក៏ដោយ។ ដូច្នេះការធ្វើជំរឿន ក្នុងឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការរាប់ចំនួនមន្ត្រីនោះទេ ប៉ុន្តែត្រូវតែជាការចាប់ផ្ដើមកែលម្អប្រព័ន្ធគ្រប់គ្រង និងពង្រឹងវិន័យកងកម្លាំងឱ្យមានភាពច្បាស់លាស់។ លោក ក៏បានបញ្ជាក់អំពីភាពចាំបាច់ក្នុងការចាត់វិធានការតាមវិន័យកងកម្លាំង ពិសេសចំពោះអ្នកដែលមានការបន្លំឯកសារ បន្លំទិន្នន័យ ឬប្រើប្រាស់ឯកសារក្លែងក្លាយ ដោយមិនអាចអនុញ្ញាតឱ្យអ្នកប្រព្រឹត្តខុសគេចផុតពីការទទួលខុសត្រូវបានឡើយ។
លោក ស សុខា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំគិតថាយើងគួរតែអង្គុយពិនិត្យជាមួយគ្នាទៅលើឫសគល់ ហេតុអីបានមានដល់២២០០ជាងនាក់ អញ្ចឹងបើឫសគល់នេះយើងទុកឱ្យមានទៀត ការធ្វើជំរឿន៥ ទៅ១០ឆ្នាំទៀតវានៅតែមាន អញ្ចឹងហើយលើកនេះ យើងត្រូវតែដាក់ទោសទណ្ឌក្នុងវិន័យកងកម្លាំង ហើយជាពិសេសអ្នកដែលមានការបន្លំនូវឯកសារ បន្លំនូរទិន្នន័យនានា ឬមួយចម្លងឯកសារក្លែង»។
លោកបានពន្យល់ថា ការធ្វើជំរឿននេះអាចប៉ះពាល់ដល់មន្ត្រីមួយចំនួន ប៉ុន្តែបើមិនមានការកែសម្រួលទេ ថវិកាជាតិនឹងបន្តខាតបង់ ហើយការគ្រប់គ្រងកម្លាំងក៏មិនអាចមានប្រសិទ្ធភាពដែរ។ លោកបានប្រៀបធៀបបញ្ហានេះទៅនឹងទឹកដែលលេចធ្លាយម្ដងបន្តិចៗ…
ពា…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)