← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

កូនអាន បង្ហាញក្តីសោមនស្ស និងថ្លែងអំណរគុណសម្រាប់ការគាំទ្រ ក្រោយជាប់ Top 10 ក្នុងកម្មវិធី Miss International 2026

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 17 min
កូនអាន បង្ហាញក្តីសោមនស្ស និងថ្លែងអំណរគុណសម្រាប់ការគាំទ្រ ក្រោយជាប់ Top 10 ក្នុងកម្មវិធី Miss International 2026
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

បវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា សុខគា គីមលាង បានបង្ហាញក្តីសោមនស្ស និងរំភើបរីករាយជាខ្លាំង ក្រោយ The post កូនអាន បង្ហាញក្តីសោមនស្ស និងថ្លែងអំណរគុណសម្រាប់ការគាំទ្រ ក្រោយជាប់ Top 10…

បវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា សុខគា គីមលាង បានបង្ហាញក្តីសោមនស្ស និងរំភើបរីករាយជាខ្លាំង ក្រោយទទួលបានលទ្ធផលជាប់ក្នុងចំណាត់ថ្នាក់ Top 10 នៃកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss International 2026 ដែលរៀបចំឡើងនៅប្រទេសជប៉ុន។

ជាមួយនឹងសមិទ្ធផលដ៏មានមោទនភាពនេះ កញ្ញា សុខគា គីមលាង ក៏បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនកម្ពុជាទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំ ដែលបានផ្តល់ការគាំទ្រ សេចក្តីស្រឡាញ់ និងកម្លាំងចិត្តដល់កញ្ញាពេញមួយដំណើរការប្រកួត ដែលមានការចូលរួមជាង ៧០ប្រទេស។

តាមរយៈវីដេអូថ្លែងអំណរគុណ ភ្ជាប់នឹងសារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កញ្ញាបានរៀបរាប់ថា “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់រូបនាងខ្ញុំកន្លងមក ក្នុងការប្រកួតនៅលើឆាក Miss International មួយនេះ”។

ការជាប់ក្នុង Top 10 នៃកម្មវិធី Miss International 2026 គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់កញ្ញា សុខគា គីមលាង និងជាមោទនភាពមួយដែលបង្ហាញពីវត្តមាន និងសមត្ថភាពរបស់បវរកញ្ញាកម្ពុជា នៅលើឆាកអន្តរជាតិ៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar