← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ហ្វ្រង់កូហ្វូនី នៅកម្ពុជា ទទួលជោគជ័យ ចំណែក IMF នៅថៃ គណៈប្រតិភូ ដើរគេចតែបាតុកម្ម វាងទូកុងតឺន័រ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 22 min
(រូប៖ Reuters)
(រូប៖ Reuters) · កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤-១៦​ខែវិច្ឆិកា ឆ្នាំ២០២៦ បានដំណើរការយ៉ាងរលូន The post ហ្វ្រង់កូហ្វូនី នៅកម្ពុជា…

កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤-១៦​ខែវិច្ឆិកា ឆ្នាំ២០២៦ បានដំណើរការយ៉ាងរលូន និងបញ្ចប់ទៅដោយជោគជ័យ។ បណ្តាមេដឹកនាំអន្តរជាតិ ដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែបង្ហាញពីក្តីរីករាយ និងថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជា សម្រាប់ការទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងល្អឥតខ្ចោះ ហើយវិលទៅវិញ ដោយស្នាមញញឹម និងភាពកក់ក្តៅ ជាទីបំផុត។

ជាពិសេស ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានបង្ហោះសារអរគុណកម្ពុជា សម្រាប់ការទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូបលោក ព្រមទាំងគណៈប្រតិភូបារាំង។ក្នុងសារបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ទំព័រផ្លូវការរបស់លោក Macron បានបង្ហោះវីដេអូរយៈពេល ៤០វិនាទី អមដោយបទចម្រៀង Time To Rise របស់វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ ជាមួយ Caption ថា៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ!

អ្វីដែលកាន់តែរំភើបចិត្ត! លោក Macron បានបង្ហាញពីភាពស្និទ្ធស្នាល រាក់ទាក់ របស់ប្រជាជនកម្ពុជា, ភាពសុខដុមរមនារបស់កម្ពុជា និងស្នាមញញឹម ដក់ជាប់ក្នុងចិត្ត មិនអាចបំភ្លេចបាន។

មិនមែនតែលោក​ Macron ឡើយ នៅមានថ្នាក់ដឹកនាំបរទេសជាច្រើនរូបទៀត ដែលបង្ហាញការពេញចិត្ត ញញឹមបិទមាត់មិនជិត ចំពោះការរៀបចំរបស់កម្ពុជា ហើយសូម្បីតែចរាចរណ៍ និងសណ្តាប់ធ្នាប់នៅទីសាធារណៈ ក៏រៀបចំបានល្អផងដែរ រួមទាំងប្រជាជន ដែលមានភាពរួសរាយរាក់ទាក់។

ពួកគេថែមទាំងបានចូលរួម ជាមួយប្រជាជនកម្ពុជា នៅតាមទីតាំងផ្សេងៗ ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីអរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដ៏ត្រចះត្រចង់ ថែមទៀតផង។

ទិដ្ឋភាពនេះ គឺខុសគ្នាដាច់ ពីព្រឹត្តិការណ៍កិច្ចប្រជុំ IMF–World នៅប្រទេសថៃ កាលពីខែតុលា ដែលគណៈប្រតិភូចូលរួម ត្រូវបង្ខំចិត្តដើរគេចពីបាតុកម្ម វាងទូកុងតឺន័រ ដើម្បីឆ្ពោះទៅសាលរៀបចំពិធី។

ពេលនោះ កងកម្លាំងនគរបាលថៃ បានដាក់ទូកុងតឺន័រ បិទខ្ទប់ផ្លូវបំបែក Rama ទី៤ ដោយបើកឱ្យតែយានយន្ត មានបណ្ណអនុញ្ញាតប៉ុណ្ណោះ ទើបអាចឆ្លងកាត់បាន ដែលជាហេតុ បង្កការកកស្ទះចរាចរណ៍យ៉ាងវែងអន្លាយ ដល់ថ្នាក់ធ្វើឱ្យគណៈប្រតិភូខ្លះ និងអ្នកកាសែតមួយចំនួន ត្រូវបង្ខំចិត្តរកផ្លូវវាង ឯខ្លះទៀត ក៏ចុះដើរឆ្ពោះទៅកាន់ មជ្ឈមណ្ឌលសន្និបាត Queen Sirikit ដើម្បីចូលប្រជុំ។

មិនត្រឹមប៉ុណ្ណឹង ស្ថានីយរថភ្លើងក្រោមដី MRT ក៏ត្រូវបិទជាបណ្តោះអាសន្នដែរ ខណៈអ្នកធ្វើដំណើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាត…

ឆ្លងកាត់ព្រឹត្តិ…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)