← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

APEC៖ IMF ព្រមានពីកំណើនអតិផរណាសកល​ និងអំពាវនាវឱ្យប្រទេសជាច្រើនដំឡើងអត្រាការប្រាក់​

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 50 分钟前
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva · កម្ពុជាថ្មី Kampuchea Thmey

详细摘要

សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងសម្ពាធអតិផរណាកាន់តែខ្លាំង ដោយសារការរំខានដល់ការផ្គត់ផ្គង់ថាមពល និងកំណើនតម្រូវការ​ AI The post APEC៖ IMF ព្រមានពីកំណើនអតិផរណាសកល​…

សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងសម្ពាធអតិផរណាកាន់តែខ្លាំង ដោយសារការរំខានដល់ការផ្គត់ផ្គង់ថាមពល និងកំណើនតម្រូវការ​ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលបាន​រុញ​អតិផរណា​សកល​ឡើងដល់ ៤,៧%។ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានយ៉ាងដូច្នេះក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន ប្រទេសចិន ​នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកស្រី Georgieva បានអំពាវនាវឱ្យប្រទេសជាច្រើនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីទប់ស្កាត់​ហានិភ័យអតិផរណាសកលនេះ។

តាមការព្យាកររបស់ IMF​ កាលពីខែតុលា អតិផរណាសកលអាចកើនដល់ ៤,៧% នៅឆ្នាំ២០២៦ មុននឹងថយមក ៤,១% នៅឆ្នាំ២០២៧ ដោយសារ​កំណើន​តម្លៃថាមពល និងស្បៀងអាហារ។

ប្រទេស​កំពុងអភិវឌ្ឍន៍នៅអាស៊ីមួយចំនួនកំពុងរងផលប៉ះពាល់ខ្លាំងពី​កំណើនតម្លៃថាមពល ដោយសារពួកគេពឹងផ្អែកលើការនាំចូល។ របាយការណ៍របស់ IMF ស្តីពីទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខែតុលា បានបង្ហាញថា ​កំណើនថ្លៃថាមពល ​និងការធ្លាក់ចុះថ្លៃរូបិយប័ណ្ណក្នុងស្រុក បានជំរុញអតិផរណានៅប្រទេសកំពុងអភិវឌ្ឍន៍។ ​

ជាមួយគ្នានេះ ​​ការកើនឡើងនៃ​ការវិនិយោគលើ AI មជ្ឈមណ្ឌលទិន្នន័យ និងបន្ទះឈីប ក៏កំពុងជំរុញតម្រូវការថាមពល និងបង្កើនសម្ពាធលើថ្លៃដើមផលិតកម្ម។

តាមរបាយការណ៍របស់ APEC ចេញផ្សាយកាលពីថ្ងៃអង្គារ (១៧ វិច្ឆិកា) តម្លៃប្រេងឆៅបានកើនឡើង ៣៥,៩% ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៦ ខណៈតម្លៃឧស្ម័នធម្មជាតិ​ពង្រាវ (LNG) បានកើនឡើង ៤០,២%។ ​

​សម្ពាធអតិផរណា​កំពុងជំរុញឱ្យធនាគារកណ្តាលជាច្រើនជុំវិញពិភពលោករឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ របាយការណ៍របស់ APEC បានបង្ហាញថា សមាជិកជាង ១/៣ បានដំឡើងអត្រាការប្រាក់គោលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចំណែកធនាគារកណ្តាលអាមេរិក (Fed) និងធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានចាប់ផ្តើមដំឡើងអត្រាការប្រាក់នៅឆ្នាំនេះផងដែរ​។ Fed ត្រូវបានគេរំពឹងថានឹងដំឡើងបន្ថែមទៀតនៅខែធ្នូខាងមុខ ដោយសារតែអតិផរណានៅតែខ្ពស់ជាងអត្រាគោលដៅ ២%៕ ​

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读