គ្រូបង្វឹករបស់ Port FC ក្រុមរបស់លោកលេងម្សិលមិញមានចន្លោះប្រហោងច្រើន ខណៈកីឡាករហាក់ត្រៀមខ្លួនមិនទាន់រួចរាល់សោះ

Resumen detallado
ការប្រកួតលើកទី២ របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និង Port FC វគ្គសន្សំពិន្ទុក្នុងពូល B The post គ្រូបង្វឹករបស់ Port FC…
ការប្រកួតលើកទី២ របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និង Port FC វគ្គសន្សំពិន្ទុក្នុងពូល B បានបញ្ចប់ដោយលទ្ធផល ៤-១ ខណៈលោក Bozidar Bandovic មិនពេញចិត្តទាល់តែសោះចំពោះទម្រង់លេងរបស់កូនក្រុមដែលបង្ហាញការខ្វះខាតច្រើនដូចនេះ។
លោក Bozidar Bandovic លើកឡើងក្រោយបញ្ចប់ការប្រកួតថា លោកទទួលស្គាល់ព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំង និងលេងបានល្អមែនពិសេសនៅ ៤៥នាទីដំបូងនេះ។ មហិច្ចតាចង់ឈ្នះ ការប្ដេជ្ញាចិត្តខ្ពស់បានធ្វើឲ្យក្រុមម្ចាស់ផ្ទះប្រកួតបានល្អមែនរហូតទទួលបានជ័យជម្នះនាជំនួបយប់មិញ។ លោកក៏អបអរចំពោះជ័យជម្នះមួយផងដែរ។
យ៉ាងណាក្រឡេកមើលកូនក្រុមរបស់លោកវិញយប់មិញនេះពិតជាលេងមិនសូវបានល្អនោះឡើយ ពោលម្នាក់ៗហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ចំពោះការប្រកួតមួយនេះ។ ការតាមបិទកីឡាករ ឬបិទទីតាំងរបស់ក្រុមស្វាយរៀងមិនជាប់ទាល់តែសោះធ្វើឲ្យក្រុមពិបាកក្នុងការទប់ទល់តែម្ដង។ លើសពីនេះការប្រកួតមួយនេះលោកចាត់ទុកជាការប្រកួតដ៏អាក្រក់របស់ក្រុម និងមានបញ្ហាច្រើនក្នុងការប្រកួតនេះ។
បញ្ជាក់ដែរថា ជំនួបសន្សំពិន្ទុពូល B នៃពានរង្វាន់ ASEAN Club Championship (Shoppe Cup) រវាងព្រះខ័នរាជស្វាយរៀង និង Port FC បានបញ្ចប់ដោយលទ្ធផល ៤-១។ បច្ចុប្បន្ននេះព្រះខ័នរាជស្វាយរៀង កំពុងមាន ៣ពិន្ទុ បន្ទាប់ពី ២ប្រកួតចាញ់១ និងឈ្នះ១ ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)