← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

មិនធម្មតាត្រឹម ២ខែ​ចុងក្រោយ​នេះ​ក្លឹប​ប្រដាល់​ពេជ្រសុផាន់​គុន​ខ្មែរ ​ឈ្នះ​ប្រាក់រង្វាន់​ជាង​ ១០០លាន​រៀល​ដោយ​សិស្ស ៣រូប​

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 21 min
មិនធម្មតាត្រឹម ២ខែ​ចុងក្រោយ​នេះ​ក្លឹប​ប្រដាល់​ពេជ្រសុផាន់​គុន​ខ្មែរ ​ឈ្នះ​ប្រាក់រង្វាន់​ជាង​ ១០០លាន​រៀល​ដោយ​សិស្ស ៣រូប​
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ក្លឹប​ប្រដាល់​ល្បីឈ្មោះ​ក្នុង​វិស័យ​គុន​ខ្មែរ​ ពេជ្រសុផាន់គុនខ្មែរ​ ដែល​ដឹកនាំ​ដោយ​លោក​ ពេជ្រ សុផាន់​ បាន​បង្ហាញ​សមិទ្ធផល​ធំៗ​ត្រឹមពីរ​ខែ​ចុងក្រោយ​ តុលា-វិច្ឆិកា​ ឆ្នាំ​២០២៦ The…

ក្លឹប​ប្រដាល់​ល្បីឈ្មោះ​ក្នុង​វិស័យ​គុន​ខ្មែរ​ ពេជ្រសុផាន់គុនខ្មែរ​ ដែល​ដឹកនាំ​ដោយ​លោក​ ពេជ្រ សុផាន់​ បាន​បង្ហាញ​សមិទ្ធផល​ធំៗ​ត្រឹមពីរ​ខែ​ចុងក្រោយគឺខែតុលា-វិច្ឆិកា​ ឆ្នាំ​២០២៦​ សិស្សគុន ​៣រូប​របស់​ក្លឹប​ឈ្នះ​បាន​ប្រាក់រង្វាន់​ជាង​ ១០០លានរៀល​ឯណោះ។​

នេះ​បើតាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផេក​ Pich Sophan ពេជ្រ សុផាន់​ បាន​បញ្ជាក់​ថា ​ត្រឹម​ពីរ​ខែ​ចុងក្រោយ​គឺខែ​តុលា​ និង​ខែ​វិច្ឆិកា​ នេះ​មាន​កូន​សិស្ស​របស់​ក្លឹប​ដូច​ជា​កីឡាករ​ ពេជ្រ​ សុភ័ក្រ​ ឈ្នះ​ខ្សែក្រវាត់​ ​​IPCC​ ទទួល​បាន​ប្រាក់រង្វាន់​ ៤០​លាន​រៀល​ កាល​ពីថ្ងៃ​ទី២៤​ ខែ​តុលា​។​ បន្ទាប់​មក​ទៀត​កីឡាករ​ ពេជ្រ អាទិទេព​ ការពារខ្សែក្រវាត់​ Xtreme បាន​សម្រេច​ កាលពីថ្ងៃទី៧​ ខែ​វិច្ឆិកា​ ទទួ​ល​បាន​ប្រាក់​រង្វាន់​ ១៦លាន​រៀល។​ ចំណែក​កីឡាករ​ ពេជ្រ សុឃីម​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​ នេះ​រូប​គេ​បាន​ឈ្នះ​ខ្សែក្រវាត់​ Mas Fight Kun Khmer ទទួលបាន​ប្រាក់​រង្វាន់​ ៤២,៤០០,០០០លានរៀល។​

បញ្ជាក់​ដែរ​ថា​ ក្លឹប​ប្រដាល់​ពេជ្រសុផាន់គុនខ្មែរ​គឺ​ជា​ក្លឹប​ល្បី​ឈ្មោះ​មួយ​ និង​សំបូរ​កីឡាករ​ខ្លាំង​ៗ​។​ ក្លឹប​នេះ​គេ​មើល​ឃើញ​ថា​កីឡាករ​មាន​ទីផ្សារ​ប្រកួត​ច្រើន​នៅ​ស្ថានីយទូរទស្សន៍​ ឬ​តាម​បណ្ដា​សង្វៀនធំៗ​។​ ដោយ​សារ​តែ​ការ​ប្រកួត​អស់ៗ​ពី​សមត្ថភាព​ និង​កីឡាករ​ប្រកួតជក់ចិត្ត​សម្រាប់​អ្នក​គាំទ្រ​វិស័យ​ប្រដាល់ទើប​ក្លឹប​នេះ​មាន​ទីផ្សារ​ប្រកួត​ច្រើន​ដូច​នេះ៕​

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)