← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ICJ ចេញសេចក្តីសម្រេចថា មីយ៉ាន់ម៉ា ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ជនជាតិរ៉ូហ៊ីងយ៉ា

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 12 min
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា (រូប៖ Reuters)
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា (រូប៖ Reuters) · កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ទីបំផុត តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នយុត្តិធម៌កំពូល របស់អង្គការសហប្រជាជាតិ (UN) បានសម្រេចថា ប្រទេសមីយ៉ាន់ម៉ា The post ICJ ចេញសេចក្តីសម្រេចថា មីយ៉ាន់ម៉ា…

ទីបំផុត តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នយុត្តិធម៌កំពូល របស់អង្គការសហប្រជាជាតិ (UN) បានសម្រេចថា ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ក្នុងអំឡុងពេលបង្ក្រាបដោយយោធា កាលពីឆ្នាំ២០១៧។

តាមរយៈការបោះឆ្នោតដោយសំឡេង ៩ ទល់នឹង ៦ ក្នុងចំណោមក្រុមប្រឹក្សាចៅក្រមទាំង ១៥ រូបនៅទីក្រុងឡាអេ ប្រធាន ICJ លោក Yuji Iwasawa ត្រូវបានដកស្រង់សម្តីដោយ BBC ថ្លែងនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា៖ «មីយ៉ាន់ម៉ា មានចេតនាបំផ្លិចបំផ្លាញ មួយផ្នែកធំនៃប្រជាជនរ៉ូហ៊ីងយ៉ា ហើយបានបំផ្លាញព័ស្តុតាង ទ្រង់ទ្រាយធំ ដើម្បីលាក់បាំងឧក្រិដ្ឋកម្ម របស់ខ្លួន»។

ក្នុងការរកឃើញនោះ! កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា បានសម្លាប់ជនស៊ីវិលរ៉ូហ៊ីងយ៉ា ប្រមាណ ១០ ០០០ នាក់ មានទាំងកុមារអាយុក្រោម ៥ ឆ្នាំរហូតដល់ទៅ ២ ១០៩ នាក់ផងដែរ។

មិនត្រឹមប៉ុណ្ណឹង បើតាមការផ្សាយរបស់សារព័ត៌មាន NPR, កងទ័ពមីយ៉ាន់ម៉ា បានដុតបំផ្លាញភូមិឋានរាប់រយកន្លែង ជាពិសេសក្នុងរដ្ឋរ៉ាឃីន, ប្រព្រឹ​ត្តអំពើហិង្សាផ្លូវភេទឥតរើសមុខ និងចូលរួមក្នុងការបំផ្លាញព័ស្តុតាងយ៉ាងធំធេង ជាហេតុបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ជាង ៧០០ ០០០ នាក់ ភៀសខ្លួនដោយថ្មើរជើង ​និងតាមទូក ប្រថុយគ្រោះថ្នាក់ ចូលទៅក្នុងប្រទេសបង់ក្លាដែស នៅជិតខាង។

បន្ទាប់ពីសាលក្រមនេះ តុលាការ ICJ បានចេញបញ្ជា ដល់មីយ៉ាន់ម៉ា ឱ្យអនុម័តច្បាប់ ដើម្បីគោរពតាមអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ និងត្រូវធានាថា នឹងមិនឱ្យកើតមានឡើងវិញ ដាច់ខាត។

លើសពីនេះ ICJ បញ្ជាឱ្យបើកការស៊ើបអង្កេត និងកាត់ទោសជាបន្ទាន់ ចំពោះបុគ្គលទាំងឡាយណា ដែលជាប់សង្ស័យ ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយត្រូវផ្តល់សំណង និងការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ចំពោះជនជាតិរ៉ូហ៊ីងយ៉ា។

ទោះបីជាយ៉ាងណាក៏ដោយ មីយ៉ាន់ម៉ា បានបដិសេធយ៉ាងដាច់អហង្ការ លើការចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា «ប្រតិបត្តិការបោសសម្អាត» ឆ្នាំ២០១៧ របស់ខ្លួននៅក្នុងរដ្ឋរ៉ាឃីន គឺជាការឆ្លើយតបប្រឆាំងភេរវកម្មស្របច្បាប់ ចំពោះការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសដោយកងទ័ពសង្គ្រោះរ៉ូហ៊ីងយ៉ាអារ៉ាកាន (ARSA) ប៉ុណ្ណោះ។

សូមជម្រាបថា សំណុំរឿងនេះ ត្រូវបានដាក់ប្តឹងទៅកាន់តុលាការដំបូង ក្នុងឆ្នាំ២០១៩ ដោយប្រទេសហ្គំប៊ី ខណៈសាលក្រមប្រវត្តិសាស្ត្រនេះ គឺជាលើកដំបូងក្នុងរយៈពេល ៨០ ឆ្នាំរបស់តុលាការ ដែលរដ្ឋមួយត្រូវបានកាត់ទោសឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការរំលោភលើអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។

ជុំវិញសាលក្រមនេះដែរ…

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)