ធនាគារជាតិកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅស្រុកសន្ទុក!

Resumen detallado
កំពង់ធំ ៖ លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ថ្លែងបើក និងបិទក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន…
កំពង់ធំ ៖ លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ថ្លែងបើក និងបិទក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកសន្ទុក ខេត្តកំពង់ធំ។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក វណ្ណៈ សោភានិត អភិបាល នៃគណៈអភិបាលស្រុកសន្ទុក ក្រុមការងារធនាគារជាតិនៃកម្ពុជា កងកម្លាំងទាំង៣ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកសន្ទុក និងប្រជាពលរដ្ឋចំនួន២៥៨នាក់ បានចូលរួមក្នុងវគ្គសិក្ខាសាលានេះ។
នៅក្នុងពិធីនេះផងដែរលោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកសន្ទុក បានគូសបញ្ជាក់ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ ជាមួយនឹងសមិទ្ធផលជាច្រើន ដើម្បីធានានូវនិរន្តរភាព ជាពិសេសភាពធន់ និងស្របតាមការអភិវឌ្ឍក្នុងតំបន់ និងសាកល។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារបាននឹង កំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ពង្រឹងកំណើនសេដ្ឋកិច្ច និងពង្រីកបរិយាបន្នហិរញ្ញវត្ថុផងដែរ។
នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ងនេះផងដែរលោក ឡាយ សុខហេង បានលើកឡើងថាក្នុងទិសដៅ ធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព គិតគូរ ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។ លើសពីនេះធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តកិច្ចការសំខាន់គឺ បន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងទីស្នាក់ការកណ្តាលនិងសាខា។ បន្តសហការជាមួយក្រសួងមហាផ្ទៃក្នុងការពង្រឹងប្រព័ន្ធ Smart Hotline Scam ពង្រឹងយន្តការដោះស្រាយបណ្តឹង។ បង្កើតក្រុមការងាររៀបចំយន្តការឯករាជ្យក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុលនិងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន។
លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានបន្ថែមទៀតថាការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន”ថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់។ បន្តផ្សព្វផ្សាយបទប្បញ្ញតិនានា ឬប្រធានបទថ្មីៗពាក់ព័ន្ធនឹងចម្ងល់របស់សាធារណមតិ…
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)