← Volver a la portada
Asia · Actualidad general · DAP News

វេទិកាអន្តរជាតិ ស្តីពី ការសិក្សាស្រាវជ្រាវ នៅឯនាយសមុទ្រអំពីគំនិតលោក Xi Jinping ស្តីពីសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី (ឆ្នាំ២០២៦)​ បានបើកធ្វើនៅក្រុងប៉េកាំង

Publicado por DAP News · Camboya hace 19 min
វេទិកាអន្តរជាតិ ស្តីពី ការសិក្សាស្រាវជ្រាវ នៅឯនាយសមុទ្រអំពីគំនិតលោក Xi Jinping ស្តីពីសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី (ឆ្នាំ២០២៦)​ បានបើកធ្វើនៅក្រុងប៉េកាំង
DAP News

Resumen detallado

វេទិកាអន្តរជាតិស្តីពីការសិក្សាស្រាវជ្រាវ នៅឯនាយសមុទ្រអំពីគំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលប្រកបដោយ លក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី(ឆ្នាំ២០២៦)បានបើកធ្វើនៅក្រុងប៉េកាំង។ លោក​ Li…

វេទិកាអន្តរជាតិស្តីពីការសិក្សាស្រាវជ្រាវ នៅឯនាយសមុទ្រអំពីគំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលប្រកបដោយ លក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី(ឆ្នាំ២០២៦)បានបើកធ្វើនៅក្រុងប៉េកាំង។ លោក​ Li Shulei សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងពិធីបើក ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ ភ្ញៀវកិត្តិយសចំនួនជិត ៦៥០​ រូបដែលមកពីប្រទេសនិងតំបន់ចំនួនជាង​​ ៨០ នៅលើពិភពលោកបានចូលរួមវេទិកាលើកនេ ភ្ញៀវកិត្តិយស បានសម្គាល់ឃើញថា គំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាការឆ្លើយតបតាមបែបវិទ្យាសាស្ត្រនូវសំណួររបស់ប្រទេសចិន សំណួររបស់ពិភពលោក សំណួររបស់ប្រជាជន…

ការដែលប្រធានរដ្ឋចិនលោក Xi Jinping លើកឡើងនូវគំនិតសំខាន់ស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ គឺជាការផ្តល់នូវចម្លើយ របស់ចិនសម្រាប់ដំណោះស្រាយ បញ្ហាប្រឈមយុគសម័យរួម ដែលបណ្តាប្រទេសនានាបានប្រឈមមុខ ហើយត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់យ៉ាងទូលំទូលាយ។

ភ្ញៀវកិត្តិយសបន្ថែមទៀតថា គួរតែបង្កើនការសិក្សាស្រាវជ្រាវ និងការផ្សព្វផ្សាយនៅឯនាយសមុទ្រនូវ គំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលប្រកបដោយ លក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីដើម្បីរួមគ្នា ជំរុញការអភិវឌ្ឍសកល និងធ្វើឱ្យមានសុក្រឹតភាពនូវ ប្រព័ន្ធអភិបាលកិច្ចសកល៕

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)