ផ្លូវតូចចង្អៀតក្នុងភូមិ ១ ខ្សែក្នុងក្រុងបាត់ដំបង ស្ថាបនាពង្រីកឲ្យបានធំទូលាយ សម្រួលពលរដ្ឋធ្វើដំណើរ

Resumen detallado
ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវក្នុងភូមិរំចេក ៤ សង្កាត់រតនះ ក្រុងបាត់ដំបង The post ផ្លូវតូចចង្អៀតក្នុងភូមិ ១ ខ្សែក្នុងក្រុងបាត់ដំបង ស្ថាបនាពង្រីកឲ្យបានធំទូលាយ…
ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវក្នុងភូមិរំចេក ៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានសម្តែងក្តីរីករាយ ខណះរដ្ឋបាលក្រុង ដឹកនាំដោយលោក លៀង វាសនា អភិបាលក្រុង បានចុះពិនិត្យបើកស្ថាបនាពង្រីកផ្លូវតូចចង្អៀត ១ ខ្សែ ឲ្យបានធំទូលាយ ដើម្បីសម្រួលដល់ដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ។
ពលរដ្ឋប្រាប់ថា ផ្លូវក្នុងភូមិមួយខ្សែនេះបើមិនមានការស្ថាបនាកែលម្អ និងប្រឈមការបាត់បង់ដោយសារមានអ្នករំលោភបំពានដោយអ្នកខ្លះចាក់សាប និងដាំបង្គោលសុីម៉ង់បំពានយកចំំណីផ្លូវជាដើម។
ដើម្បីកុំឲ្យបាត់បង់ផ្លូវក្នុងភូមិ ១ ខ្សែនេះ រដ្ឋបាលក្រុងបាត់ដំបងបើការស្ថាបនាពង្រីកឲ្យធំនេះ ក៏ដូចជាជួយទប់ស្កាត់ការបំពានរបស់ពលរដ្ឋរស់នៅអមសងខាងផ្លូវ ខណះផ្លូវនេះដល់ខែវស្សាតែងតែទឹកលិចពិបាកក្នុងការធ្វើដំណើរ។
មន្ត្រីក្រុងបាត់ដំបងបានឲ្យដឹងថា ផ្លូវនេះក្រោយការឈួសឆាយ ក៏បានចាក់ដីបន្ថែមឲ្យបានខ្ពស់កុំឲ្យលិចទឹក ហើយចាក់គ្រួសនិងថ្មមិចផង ហើយក៏អាចនឹងចាក់បេតុផង។
បើតាមអ្នកភូមិ រាប់ឆ្នាំហើយដែលពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ហើយក៏អាចនឹងបាត់បងផងដែរ ខណះអ្នកខ្លះបានបង្កផលប៉ះពាល់ ដោយគិតថា ប្រហែលជាអាជ្ញាធរមិនធ្វើជាផ្លូវនោះទេ ទើបអ្នកខ្លះបានដាំអំពៅចូលលើដីផ្លូវនោះផង។
ពលរដ្ឋបានថ្លែងអំណរគុណដល់រដ្ឋបាលក្រុង ដែលបានគិតគូរក្នុងការកែលម្អផ្លូវសម្រាប់សម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងក៏មិនធ្វើឲ្យផ្លូវក្នុងភូមិ១ខ្សែនេះបាត់បង់ទាំងស្រុង។
បើតាមលោក លៀង វាសនា អភិបាលក្រុងបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី ២៦ ខែវិច្ឆកា ថា ផ្លូវដែលកែលម្អពង្រីកនេះមានទទឹង ៦ ម៉ែត្រ និងបណ្តោយប្រវែង ៧៣ ម៉ែត្រ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)