ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ថា មីស៊ីលចំនួន២គ្រាប់ បានវាយប្រហារកោះ Qeshm របស់ប្រទេសអ៊ីរ៉ង់

Resumen detallado
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការ បានរាយការណ៍នៅថ្ងៃសៅរ៍ថា ព័ត៌មានបឋមបង្ហាញថា មានមីស៊ីលចំនួន ២ គ្រាប់បានធ្លាក់លើកោះ Qeshm…
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការ បានរាយការណ៍នៅថ្ងៃសៅរ៍ថា ព័ត៌មានបឋមបង្ហាញថា មានមីស៊ីលចំនួន ២ គ្រាប់បានធ្លាក់លើកោះ Qeshm ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការណាមួយអំពីការខូចខាតដែលអាចកើតមាននោះទេ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ទីភ្នាក់ងារ Tasnim បានបញ្ជាក់ថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានផ្សព្វផ្សាយ នៅពេលដែលអាជ្ញាធរពាក់ព័ន្ធបញ្ជាក់អំពីហេតុការណ៍នេះ។
មុននេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មានវត្ថុចំនួន ២ គ្រាប់បានធ្លាក់ចូលក្នុងតំបន់ Suza លើកោះ Qeshm ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានគេឮសំឡេងយន្តហោះហើរនៅពីលើកោះនោះ។
កាលពីថ្ងៃសៅរ៍ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសកាតា បានបដិសេធសេចក្តីរាយការណ៍ដែលថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមរវាងភាគីទាំងពីរបានឡើយ ដោយចាត់ទុកការអះអាងទាំងនេះថាជារឿងមិនពិត និងនាំឱ្យមានការយល់ច្រឡំ។…
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)