អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាស និងបាញ់ផ្លោងកាំភ្លើងធំ នៅភាគខាងត្បូងលីបង់ ខណៈដ្រូន ហោះ លើទីក្រុងបេរូត

Resumen detallado
កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងដោយកាំភ្លើងធំទៅលើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ខណៈសកម្មភាពដ៏សកម្មរបស់ដ្រូន The post អ៊ីស្រាអែល…
កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងដោយកាំភ្លើងធំទៅលើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ខណៈការហោះហើរដ៏សកម្មរបស់ដ្រូន និងយន្តហោះស៊ើបការណ៍ហោះ នៅពីលើតំបន់ភាគខាងត្បូង និងតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត។
ទីភ្នាក់ងារព័ត៌មានជាតិលីបង់(NNA) បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារទីក្រុង Al-Qantara និងវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ដោយកំណត់គោលដៅលើតំបន់រវាង Zawtar al-Sharqiya និង Mayfadoun តំបន់ជាយក្រុង Kfar Tebnit ព្រមទាំងតំបន់ Al-Qantara និង Al-Ghandouriya ។
មិនតែប៉ុណ្ណោះ កាំភ្លើងធំរបស់អ៊ីស្រាអែលក៏បានបាញ់ផ្លោងទៅលើតំបន់ Zawtar al-Sharqiya និង Mayfadoun ផងដែរ ខណៈតំបន់ឆ្នេរសមុទ្រ Al-Mansouri ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Tyre ក៏រងការបាញ់ផ្លោងយ៉ាងខ្លាំងក្លាពីសំណាក់អ៊ីស្រាអែលផងដែរ។
ទីភ្នាក់ងារដដែលបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានបំផ្ទុះគ្រាប់បែកក្នុងតំបន់ Al-Qantara ខណៈយន្តហោះស៊ើបការណ៍ និងដ្រូនបានហោះហើរ នៅពីលើផ្នែកខាងលិច ភាគខាងត្បូងប្រទេសលីបង់ ជាពិសេសគឺនៅពីលើទីក្រុង Tyre ។
យ៉ាងណាមិញ ដ្រូនរបស់អ៊ីស្រាអែលមួយគ្រឿង ហោះហើរក្នុងកម្ពស់ទាបបំផុត នៅពីលើតំបន់ជាយក្រុងភាគខាងត្បូង ទីក្រុងបេរូតផងដែរ។
យោងតាមអាជ្ញាធរលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនាមក ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ បានសម្លាប់មនុស្សជាង ៤ ៣០០ នាក់ ធ្វើឱ្យមនុស្ស ១២ ៤០០ នាក់ផ្សេងទៀតរងរបួស និងបង្ខំឱ្យមនុស្សជាង ១លាននាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋាន។
អ៊ីស្រាអែល កំពុងកាន់កាប់តំបន់មួយចំនួន នៅភាគខាងត្បូង ដោយតំបន់ខ្លះត្រូវបានកាន់កាប់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈតំបន់ខ្លះទៀត ត្រូវបានកាន់កាប់ ចាប់តាំងពីការវាយប្រហារលើកមុន អំឡុងឆ្នាំ២០២៣-២០២៤ ។ ការវាយប្រហារបច្ចុប្បន្ននេះ កងកម្លាំងអ៊ីស្រាអែល បានរុលចូលទៅក្នុងទឹកដីលីបង់ក្នុងចម្ងាយជាង ១០គីឡូម៉ែត្រ។
អ៊ីស្រាអែល នៅតែបន្ត វាយប្រហារលើប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងមួយ សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែមិថុនា ក៏ដោយ។ កិច្ចព្រមព្រៀងនោះ បានចែងអំពីការដកកងកម្លាំងអ៊ីស្រាអែល ចេញពីទឹកដីលីបង់ជាបណ្តើរៗ ស្របពេលជាមួយនឹងការដាក់ពង្រាយកងទ័ពលីបង់ និងការដកហូតអាវុធពីក្រុមហេសបូឡាហ៍៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)