កម្ពុជាដឹកនាំកិច្ចប្រជុំនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី មុនឈានដល់កិច្ចប្រជុំកំពូល

Resumen detallado
កម្ពុជាបានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំនៃសន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ ដែលសន្និសីទនេះ ត្រូវបានដឹកនាំដោយលោក ប្រាក់ សុខុន The post…
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្ពុជាបានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំនៃសន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨។ សន្និសីទនេះ ត្រូវបានដឹកនាំដោយលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ដែលប្រារព្វឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) គឺជាកិច្ចប្រជុំផ្លូវការដ៏សំខាន់មួយរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស ឬរដ្ឋមន្ត្រីដែលទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី មកពីប្រទេសសមាជិកនានា ដើម្បីពិនិត្យពិភាក្សា និងសម្របសម្រួលលើបញ្ហានយោបាយ កិច្ចសហប្រតិបត្តិការ និងទិសដៅការងាររួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី មុនឈានទៅដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រារព្វឡើងនាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី នឹងផ្ដល់ឱកាសជាវេទិកាការទូតអន្តរជាតិដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិក ចូលរួមពិភាក្សា ការសម្របសម្រួល និងលើកទិសដៅនៃកិច្ចសហប្រតិបត្តិការរួម។ តាមរយៈសន្និសីទ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនេះ ក៏ជាឱកាសមួយដែលកម្ពុជាជំរុញទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសប្រើប្រាស់ភាសាបារាំង។
ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំនេះ បានផ្ដល់សារៈសំខាន់ជាច្រើនសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាព និងតួនាទីការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងការពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលប្រើប្រាស់ភាសាបារាំង។ បន្ថែមពីនេះ គឺការទាក់ទាញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើនឱកាសសម្រាប់ការអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិ៕
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)