← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

បញ្ហាកីឡាកររបួស ការ​ប្រកួត​ញឹក​ញាប់​​ធ្វើ​ឲ្យ​​គ្រូបង្វឹក Port FC ​បារម្ភ​ ពេល​ប៉ះព្រះខ័នរាជស្វាយរៀង យប់​នេះ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 1 h
បញ្ហាកីឡាកររបួស ការ​ប្រកួត​ញឹក​ញាប់​​ធ្វើ​ឲ្យ​​គ្រូបង្វឹក Port FC ​បារម្ភ​ ពេល​ប៉ះព្រះខ័នរាជស្វាយរៀង យប់​នេះ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

លោក Bozidar Bandovic គ្រូបង្វឹកក្រុម Port FC បង្ហាញក្តីបារម្ភមួយចំនួនក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពាក់ព័ន្ធនិងបញ្ហាកីឡាករសំខាន់ៗរបស់លោកខ្លះមានរបួស The post បញ្ហាកីឡាកររបួស…

លោក Bozidar Bandovic គ្រូបង្វឹកក្រុម Port FC បង្ហាញក្តីបារម្ភមួយចំនួនក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពាក់ព័ន្ធនិងបញ្ហាកីឡាករសំខាន់ៗរបស់លោកខ្លះមានរបួស បញ្ហានៃការប្រកួតញឹកញាប់ពេកទាំងក្នុងក្រុមក៏ដូចជាជាមួយក្រុមជម្រើសជាតិ តែយ៉ាងណាលោកថាក្រុមទាំងមូលនៅតែបានត្រៀមខ្លួនរួចរាល់ និងយកចិត្តទុកដាក់ខ្ពស់សម្រាប់ជំនួបទល់នឹងក្រុមព្រះខ័នរាជស្វាយរៀងនេះ។

សម្រាប់ការយល់ឃើញរបស់លោកការលេងទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង លោកចាត់ទុកក្រុមតំណាងឱ្យកម្ពុជាមួយនេះជាក្រុមមានការរៀបចំល្អ មានរបៀបលេងច្បាស់លាស់ ប្រព័ន្ធប្រយុទ្ធមានភាពគ្រោះថ្នាក់ ការលេងបាល់ខ្លីៗល្អ និងការរក្សាបាល់បានច្រើនរបស់ក្រុមព្រះខ័នរាជ។

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិម៉ុងតេណេហ្គ្រោរូបនេះចង់រក្សាកំណត់ត្រាល្អរបស់ក្រុមដែលទើបតែឈ្នះក្នុងពាន AFC Champions League Elite ថ្មីៗ។ លោកនឹងព្យាយាមយក ៣ពិន្ទុឱ្យបានក្នុងការប្រកួតទល់នឹង ព្រះ​ខ័ន​ស្វាយរៀងក្នុងពាន ASEAN Club Championship នេះ។ លោក Bozidar Bandovic ក៏បានសរសើរពីការរៀបចំបានល្អរបស់ភាគីកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ តាមរយៈការទទួលស្វាគមន៍ដ៏កក់ក្ដៅ។

រំឭកថា សម្រាប់ពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ក្នុងពូល B ទាំងក្រុមព្រះខ័នរាជស្វាយរៀង និង Port FC សុទ្ធតែរងបរាជ័យក្នុងការប្រកួតបើកឆាករបស់ខ្លួន ពោល ព្រះខ័នរាជស្វាយរៀង ចាញ់ក្រុម Johor Darul Ta’zim ៦ ទល់នឹង ០ ហើយ Port FC បានចាញ់ក្រុមខ្លាំងឥណ្ឌូនេស៊ី Persib Bandung ៣ ទល់នឹង ១៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)