សមត្ថកិច្ច បង្ក្រាបក្មេងទំនើង ១៤ករណី ឃាត់ខ្លួនមនុស្សជិត ៦០នាក់ អំឡុងបុណ្យអុំទូក

Resumen detallado
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងចំនួន១៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៥៩នាក់…
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងចំនួន១៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៥៩នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ករណីក្មេងទំនើងទាំងនោះ មាន នៅរាជធានីភ្នំពេញ៤ករណី ឃាត់ខ្លួន១៤នាក់ ខេត្តកណ្តាល មាន៣ករណី ឃាត់ខ្លួន២១នាក់ សៀមរាប ១ករណី ឃាត់ខ្លួន៨នាក់ ឧត្តរមានជ័យ ១ករណី ឃាត់ខ្លួន៥នាក់ តាកែវ ១ករណី ឃាត់ខ្លួន៥នាក់ កំពត ១ករណី ឃាត់ខ្លួន២នាក់ ស្វាយរៀង ១ករណី ឃាត់ខ្លួន២នាក់ ត្បូងឃ្មុំ…
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងចំនួន១៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៥៩នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ករណីក្មេងទំនើងទាំងនោះ មាន នៅរាជធានីភ្នំពេញ៤ករណី ឃាត់ខ្លួន១៤នាក់ ខេត្តកណ្តាល មាន៣ករណី ឃាត់ខ្លួន២១នាក់ សៀមរាប ១ករណី ឃាត់ខ្លួន៨នាក់ ឧត្តរមានជ័យ ១ករណី ឃាត់ខ្លួន៥នាក់ តាកែវ ១ករណី ឃាត់ខ្លួន៥នាក់ កំពត ១ករណី ឃាត់ខ្លួន២នាក់ ស្វាយរៀង ១ករណី ឃាត់ខ្លួន២នាក់ ត្បូងឃ្មុំ ១ករណី ឃាត់ខ្លួន១នាក់ និងក្រចេះ ១ករណី ឃាត់ខ្លួន១នាក់។
បើគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងបានចំនួន៦១ករណី ឃាត់ខ្លួន២២២នាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ នេះបើតាមរបាយការណ៍ដដែល៕
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)