← 返回首页
亚洲 · 综合新闻 · TVK

កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន២� ...

来源:TVK · 柬埔寨 2 天前
កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន២� ...
TVK

详细摘要

កម្ពុជាបានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ ត្រឹមឆ្នាំ២០២៨។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី…

កម្ពុជាបានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ ត្រឹមឆ្នាំ២០២៨។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបើកឱកាសឱ្យពួកគាត់ទទួលបានកិច្ចគាំពារសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ការសម្រេចបានតួលេខ ៥០ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។”

គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ទទួលបានសំណើចុះឈ្មោះសរុប ៥៦៨.៥៨២សំណើ ក្នុងនោះ៥៣២.២៤៧សំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ ៩៥% នៃអ្នកស្នើសុំ បានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ។ អ្នកចុះឈ្មោះទី៥០ម៉ឺន គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ។

ក្រោមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានរៀបចំកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ រួមមានការសម្រួលឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាបុគ្គលស្វ័យនិយោជន៍អាចស្នើសុំចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) កញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃពីក្រុមហ៊ុន Manulife និងPhillip Capital Group បណ្ណជំនាញតម្លៃ ១៥០ដុល្លារពីមូលនិធិអភិវឌ្ឍន៍ជំនាញ បណ្ណជំនួយតម្លៃ ១លានរៀលសម្រាប់ដំណោះស្រាយឌីជីថលពីកម្មវិធី Enterprises Go Digital ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិក្កយបត្រBillFlow និងប្រព័ន្ធគ្រប់គ្រងការលក់ GoodVibes POS ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពីក្រុមហ៊ុន Bill24 ព្រមទាំងការសម្រួលលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្នែកពន្ធដារជាដើម។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖…

ឯកឧត្…

文章开头,摘自TVK。如需阅读全文,请前往媒体网站。

在 TVK 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.tvk.gov.kh)