← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ២ សប្ដាហ៍ជាប់ៗគ្នា ចំពេលកង្វល់ផ្នែកផ្គត់ផ្គង់ស្រាកស្រាន្ត

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 36 分钟前
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ២ សប្ដាហ៍ជាប់ៗគ្នា ចំពេលកង្វល់ផ្នែកផ្គត់ផ្គង់ស្រាកស្រាន្ត
កម្ពុជាថ្មី Kampuchea Thmey

详细摘要

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះ​ ២ សប្ដាហ៍​ជាប់ៗគ្នា ​ចំពេលទីផ្សាររំពឹងទុកពីកំណើននៃការផ្គត់ផ្គង់ប្រេងលើពិភពលោក ​ស្របពេលហានិភ័យ​ The post តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ២…

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះ​ ២ សប្ដាហ៍​ជាប់ៗគ្នា ​ចំពេលទីផ្សាររំពឹងទុកពីកំណើននៃការផ្គត់ផ្គង់ប្រេងលើពិភពលោក ​ស្របពេលហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាហាក់មានការថមថយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានបិទការជួញដូរនៅថ្ងៃសុក្រក្នុងតម្លៃ ៩៥,៨៤ ដុល្លារ/បារ៉ែល ដោយកើនឡើង ០,០២ ដុល្លារ ឬ ០,០២% ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ០,១៨ ដុល្លារ ឬ ០,២០% មកនៅត្រឹម ៨៨,៥៦ ដុល្លារ/បារ៉ែល។

សម្រាប់ការជួញដូរពេញមួយសប្ដាហ៍នេះ តម្លៃប្រេងទាំង ២ ប្រភេទ បាន​ធ្លាក់ចុះប្រមាណ ២,៥%។ នៅសប្ដាហ៍មុន Brent ធ្លាក់ចុះ ១៦% និងប្រេង WTI ធ្លាក់ចុះ ១៣%​។

ការធ្លាក់ចុះថ្មីនេះ កើតឡើងចំពេលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញរបាយការណ៍បង្ហាញ​ពី​​កំណើន​ការផ្គត់ផ្គង់ប្រេងលើសតម្រូវការពិភពលោក។ អ្នកវិភាគ​បានលើកឡើងថា ទីផ្សារប្រេងកំពុងផ្លាស់ប្ដូរពីការព្រួយបារម្ភអំពីការខ្វះខាតប្រេង មកជាការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការវិញ។

ជាមួយគ្នានេះ តម្រូវការប្រេងនៅសហរដ្ឋអាមេរិក​ក៏បង្ហាញសញ្ញាថមថយផងដែរ ខណៈស្តុកប្រេងឆៅ និងប្រេងឥន្ធនៈបានកើនឡើងកាលពីសប្ដាហ៍មុន ដោយសារការប្រើប្រាស់ផលិតផលប្រេងចម្រាញ់មានកម្រិតទាប និងការនាំចូលប្រេងកើនឡើង។

​យ៉ាងណាមិញ ភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែជាកត្តាហានិភ័យសម្រាប់ទីផ្សារប្រេង ជាពិសេសការ​ដឹក​ជញ្ជូនប្រេងឆៅឆ្លងកាត់ច្រកសមុទ្រ​ហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភព​លោក។

កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៊ីរ៉ង់បានអះអាងថា នាវាដឹកប្រេងចំនួន ៤ គ្រឿង បានរងការផ្ទុះនៅក្នុងច្រកសមុទ្រ​ហ័រមូហ្ស បន្ទាប់ពីមិនអើពើនឹងការព្រមាន។ ​នៅថ្ងៃដដែល ក្រុមឧទ្ទាមហ៊ូ​ធីគាំទ្រដោយអ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយប្រហារស្ថានីយបូមប្រេង និងហេដ្ឋារចនាសម្ព័ន្ធប្រេងមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត រួមទាំងទីតាំងរបស់ក្រុមហ៊ុន Aramco ផងដែរ។

ទន្ទឹមនឹងនេះ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមិនទាន់មានការប្រែប្រួលគួរ​ឱ្យ​កត់​សម្គាល់ ខណៈប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់មិនមែនជាកត្តាចាំបាច់សម្រាប់ការបញ្ចប់សង្គ្រាមនោះទេ៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)