លោក ប៉ែន បូណា ៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ថ្នាក់ដឹកនាំ បន្តលើកឡើងជាមួយដៃគូសន្ទនាបរទេសជាហូរហែ

Resumen detallado
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រមុខរាជរដ្ឋាភិបាល បន្តលើកឡើងជាមួយដៃគូសន្ទនាបរទេស ក្រោមអភិក្រម ការពារអធិបតេយ្យ…
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រមុខរាជរដ្ឋាភិបាល បន្តលើកឡើងជាមួយដៃគូសន្ទនាបរទេស ក្រោមអភិក្រម ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា បញ្ហាព្រំដែនកម្ពុជា-ថៃនេះ ថ្នាក់ដឹកនាំកម្ពុជាបានលើកឡើង ជាមួយដៃគូសន្ទនាបរទេសជាហូរហែ ។ ជាក់ស្ដែង ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក…
លោកថា ក្នុងឱកាសអនុញ្ញាត ឱ្យអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១៨ វិច្ឆិកា សម្តេចធិបតី ក៏បានជម្រាបជូនដៃគូសន្ទនា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ។
លោកបន្ថែមថា ការកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ និងជនភៀសសឹកប្រមាណជា២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ គឺជាប្រធានបទដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល កាលពីប៉ុន្មានថ្ងៃមុនផងដែរ ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា “នេះសបញ្ជាក់ថា អភិក្រម ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម រហូតទាល់តែបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី តាមយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា និងស្របតាមច្បាប់អន្តរជាតិ” ៕
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)