← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលក្រុងអរិយក្សត្រ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់កាបូប

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 26 min
នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលក្រុងអរិយក្សត្រ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់កាបូប
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលក្រុងអរិយក្សត្រ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់កាបូប .... The post នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលក្រុងអរិយក្សត្រ…

ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ។

យោងតាមព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង២៦នាទី។ ក្រោយទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជា កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ រហូតកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានចំនួន២នាក់។

ជាក់ស្តែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៤និង០៥នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ បន្ទាប់មក នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២០និង៣០នាទី សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ឈ្មោះ សេក វណ្ណី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមសមត្ថកិច្ច ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងខ្លួន និង ធ្លាប់ជាប់ពន្ធនាគារចំនួន៣លើក និង ឈ្មោះ សៀ វណ្ណា តាមសមត្ថកិច្ច ជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កសាងនិតិវិធីចប់ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ចូលឡើងតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ សំណាង

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)