← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

រយៈពេល ៣ថ្ងៃនៃបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសបណ្តាលឱ្យស្លាប់ ២៧នាក់ និងរបួស ៤៩នាក់

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 45 min
រយៈពេល ៣ថ្ងៃនៃបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសបណ្តាលឱ្យស្លាប់ ២៧នាក់ និងរបួស ៤៩នាក់
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

រយៈពេល ៣ថ្ងៃនៃបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសបណ្តាលឱ្យស្លាប់ ២៧នាក់ និងរបួស ៤៩នាក់..... The post រយៈពេល ៣ថ្ងៃនៃបុណ្យអុំទូក…

ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងនៅទូទាំងប្រទេសចំនួន ៣៧ករណី បណ្តាលឱ្យមនុស្សស្លាប់ ២៧នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៤៩នាក់។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះកើនឡើង១១ករណី ស្លាប់កើនឡើង ១៤នាក់ និងអ្នករងរបួសកើនឡើង១៦នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ឱ្យដឹងទៀតថា គ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ចំនួន ២០ករណី ខណៈមូលហេតុចម្បងរួមមាន ការបើកបរលើសល្បឿនកំណត់ ១៤ករណី , មិនគោរពសិទ្ធិ ៩ករណី, មិនប្រកាន់ស្ដាំ ៥ករណី ,ប្រជែង ៤ករណី , ស្រវឹង ៣ករណី និងបត់មិនប្រយ័ត្ន ២ករណី។ គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម និងខេត្តព្រៃវែង។

ទន្ទឹមនឹងនេះ បើគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសមានចំនួនសរុប ២២៣ករណី បណ្តាលឱ្យមនុស្សស្លាប់ ១៤៤នាក់ និងរបួស ៣១៤នាក់ ដោយក្នុងនោះ ១២៩ករណី កើតឡើងនៅពេលយប់៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)