← Volver a la portada
Asia · Actualidad general · DAP News

បទវិភាគ៖ ការបន្តពង្រីកការនាំចូល ទីផ្សារធំរបស់ចិន ចែករំលែកកាលានុវត្តភាព ជាមួយពិភពលោក

Publicado por DAP News · Camboya hace 38 min
បទវិភាគ៖ ការបន្តពង្រីកការនាំចូល ទីផ្សារធំរបស់ចិន ចែករំលែកកាលានុវត្តភាព ជាមួយពិភពលោក
DAP News

Resumen detallado

ទិន្នន័យបានបង្ហាញថា ​ ​ប្រទេសចិន​បាន​រក្សាឋានៈ ជាទីផ្សារនាំចូលធំ​ទី​ពីរ​ លើ​ពិភពលោក​ក្នុង​រយៈ​ពេល ​១៧ ​ឆ្នាំជាប់ៗគ្នា ​។ ​ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ…

ទិន្នន័យបានបង្ហាញថា ​ ​ប្រទេសចិន​បាន​រក្សាឋានៈ ជាទីផ្សារនាំចូលធំ​ទី​ពីរ​ លើ​ពិភពលោក​ក្នុង​រយៈ​ពេល ​១៧ ​ឆ្នាំជាប់ៗគ្នា ​។ ​ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ​ទំហំ​នាំចូល​ទំនិញ​របស់ប្រទេសចិន​ មានចំនួន ​១៨,៨ ​ទ្រីលានយាន់ប្រាក់ចិន​ ដែល​បាន​កើន​ឡើង ​២៣,៦ ​ភាគរយបើ​ប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា ​នៃឆ្នាំ​មុន​ ​។ ​ការ​ពង្រីក​ការនាំចូល ​បាន​ជំរុញការប្រើប្រាស់​ក្នុង​ស្រុក​ ​ការធ្វើឱ្យប្រសើរឡើង ​នូវ​ឧស្សា​ហកម្ម​របស់​ប្រទេសចិន និង​ការ​​ធ្វើឱ្យស៊ីជម្រៅ ​នូវ​ការ​ត​ភ្ជាប់​គ្នា​ទៅវិញទៅមក រវាងចិន​និង​ពិភព​លោក ​ដែល​បាន​ផ្តល់​នូវ​លំហអភិវឌ្ឍន៍​ ដ៏​ទូលំ​ទូលាយ​សម្រាប់​ដៃគូពាណិជ្ជកម្ម ​ក៏ដូចជា​បំពេញ​បន្ថែម​នូវ​ ភាព​ប្រាកដ​ប្រជា ​សម្រាប់​កំណើន​សេដ្ឋកិច្ចពិភពលោក ​។

ការពង្រីកការនាំចូល ​បរិក្ខារបច្ចេកទេសជឿនលឿន​ និងគ្រឿងបន្លាស់សំខាន់ៗ។ ​ក្នុង​រយៈ​ពេល១០ខែដើមឆ្នាំនេះ ​ប្រទេសចិនបាននាំចូល​គ្រឿងយន្តនិងអេឡិចត្រូនិក​ ដែល​មាន​ចំនួន៨,១៧ទ្រីលានយាន់ប្រាក់ចិន ​កើនឡើង៣៥ភាគរយ បើ​ប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​នៃឆ្នាំ​មុន​ ​។ ​ដោយពឹងផ្អែក​លើ​ទីផ្សារដ៏ធំធេង ក្នុងស្រុក​និង​ទិដ្ឋភាពប្រើ​ប្រាស់ ​ប្រទេសចិន​បាននិងកំពុង​ទាក់ទាញ ​បរិក្ខារ​ទំនើប ​សិប្បកម្ម​សំខាន់ៗ​ និង​ធនធាន​ច្នៃ​ប្រឌិត​ថ្មី​ លើ​ទូទាំងពិភពលោក ​ឱ្យ​ដាក់​បញ្ចូល​យ៉ាងស៊ីជម្រៅ​ ទៅក្នុង​ដំណើរការធ្វើឱ្យប្រសើរ​ឡើង ​នៃ​ឧស្សា​ហកម្ម​របស់​ខ្លួន​ដែល​បាន​ពន្លឿនការបង្កើត​ ជា​កម្លាំងផលិតកម្ម គុណភាពថ្មី ​។ ​

ការបង្កើន​ការនាំចូល ​ផលិតផល​ខាង​ធនធាន​ថាមពល ​និង​កសិផល​ប្រកបដោយ​គុណភាព​ខ្ពស់ ​។ ​ក្នុង​រយៈ​ពេល១០ខែដើមឆ្នាំនេះ ​ប្រទេសចិនបាននាំចូលប្រេងឆៅចំនួន ​៤០០លានតោន ​រ៉ែដែកចំនួន ​១,០៦១ ​ពាន់លានតោន ​ឧស្ម័នធម្មជាតិចំនួន ​៩៩,២១៥ ​លាន​តោន ​ធ្យូងថ្ម​ចំនួន ​៣៩៣ ​លានតោន​និងស្បៀងអាហារ​ចំនួន ​១២៨ ​លានតោន ​។ ​

ការពង្រីក​ការនាំចូលទំនិញ ​ប្រើប្រាស់​ដែលមាន​គុណភាពខ្ពស់ ​។ ​ពីខែមករាដល់ខែមីនា ​ឆ្នាំ​នេះ ​ការនាំចូល​ទំនិញប្រើប្រាស់ ​បានកើនឡើង ​៥,៤ ​ភាគរយបើ​ប្រៀបធៀបនឹង ​រយៈពេល​ដូច​គ្នា​នៃឆ្នាំ​មុន​ ក្នុង​នោះ ស្បែកជើងនិង​មួក ​គ្រឿង​ឧប​ភោគ​បរិភោគ ​ស្រា​និង​បារី ​គ្រឿងសម្អាង​បានកើនឡើង ​៨,៧ ​ភាគរយ ​ ​៨​ភាគ​រយ​និង ​៤,៩ ​ភាគ​រយ​ដោយ​ឡែក​ពី​គ្នា ​ដែលបាន​ធ្វើឱ្យ​ការផ្គត់ផ្គង់ក្នុង​ទីផ្សារ​ មានភាពកាន់តែសម្បូរបែប ​។ ​ពិព័រណ៍​ទំនិញ​ប្រើ​ប្រាស់​ចិន​ អន្តរជាតិលើកទី ​៦ ​បានទាក់ទាញ​ម៉ាកយីហោ​បរទេស​ចំនួន ​៣៤១៣…

Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en DAP News Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)