សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដោយល្អទាំងមើល និងល្អទាំងស៊ី ដោយសេដ្ឋកិច្ចនៅតែរឹងមាំ

Resumen detallado
កម្ពុជាមិនចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចលឿនពេក ដោយគ្រាន់តែធ្វើឱ្យល្អមើល ប៉ុន្តែមិនល្អស៊ីនោះទេ កម្ពុជាចង់ចាកចេញដោយល្អទាំងមើល និងល្អទាំងស៊ី The post សម្ដេច ហ៊ុន ម៉ាណែត៖…
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាមិនចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចលឿនពេក ដោយគ្រាន់តែធ្វើឱ្យល្អមើល ប៉ុន្តែមិនល្អស៊ីនោះទេ កម្ពុជាចង់ចាកចេញដោយល្អទាំងមើល និងល្អទាំងស៊ី ពោលគឺចាកចេញហើយសេដ្ឋកិច្ចនៅតែរឹងមាំ។ សម្ដេចថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់ពីមានការជជែកវែកញែក និងចោទសួរ តើពេលណាកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច? តើមូលហេតុអ្វីកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្រោយឡាវ?
ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦ សម្ដេច ហ៊ុន ម៉ាណែត ពន្យល់ថា ឆ្លងកាត់ការវាយតម្លៃចំនួន២លើក ក្នុងចំណោម៣លើក កម្ពុជាមានជម្រើសចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅចុងឆ្នាំ២០២៧ ឬឆ្នាំ២០២៩។ បន្ទាប់ពីបានសិក្សាហ្មត់ចត់អំពីលទ្ធផលដែលកើតឡើងក្រោយការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច សម្ដេចធិបតី បានសម្រេចយកចុងឆ្នាំ២០២៩ ដើម្បីចាកចេញ។ សម្ដេចធិបតី ពន្យល់ថា ការសម្រេចចាកចេញនៅឆ្នាំ២០២៩ គឺដោយសារកម្ពុជាត្រូវការពេលវេលារៀបចំខ្លួន ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូបរទេស ដើម្បីចាកចេញដោយសុវត្ថិភាព សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ត្បិតកម្ពុជា មិនទាន់បាន «ចាកចេញពី ប្រទេសអភិវឌ្ឍន៍តិចតួចមែន» ប៉ុន្តែកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ រួចរាល់អស់ហើយ។ កម្ពុជា នឹងចាកចេញនៅចុងឆ្នាំ២០២៩ ខាងមុខ ជាមួយនឹងការធានាថា ការចាកចេញនេះ មិនប៉ះពាល់ដល់ការងារ ជីវភាពពលរដ្ឋ និងការវិនិយោគនៅកម្ពុជា។
បើតាមសម្ដេចធិបតី ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដែលល្អទាំងមើល និងល្អទាំងស៊ី គឺនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ និងធានាដល់ជីវភាព និងការងារពលរដ្ឋ និងការវិនិយោគរបស់បរទេសនៅក្នុងប្រទេសកម្ពុជា។
គួរឱ្យដឹងថា ក្នុងពេលកម្ពុជា ស្ថិតក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា ទទួលបានការអនុគ្រោះពន្ធនាំចេញទៅកាន់ទីផ្សារប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជា សហភាពអឺរ៉ុប និងប្រទេសដទៃទៀត មានឱកាសទទួលបានជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រទេសអ្នកមាន និងអង្គការអន្តរជាតិ ទទួលបានការអនុគ្រោះក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO ទទួលបានការលើកលែងពន្ធ និងកូតា ទទួលបានជំនួយបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្ស ទទួលបានជំនួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ទទួលបានការគាំទ្រការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន…
កាលពីថ្ងៃម្សិលមិញ សម្ដេច…
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)