មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាផលិតអាវុធនុយក្លេអ៊ែរ បន្ថែមទៀត បន្ទាប់ពីព្រងើយកន្តើយ នឹងការស្នើរបស់លោក ត្រាំ

Resumen detallado
បរទេស៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅទស្សនា រោងចក្រផលិតគ្រឿងនុយក្លេអ៊ែរ និងបានអំពាវនាវឱ្យសាងសង់ អាវុធនុយក្លេអ៊ែរបន្ថែមទៀត ប៉ុន្មានថ្ងៃបន្ទាប់ពីមិនអើពើ នឹងការផ្តល់ជូន…
បរទេស៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅទស្សនា រោងចក្រផលិតគ្រឿងនុយក្លេអ៊ែរ និងបានអំពាវនាវឱ្យសាងសង់ អាវុធនុយក្លេអ៊ែរបន្ថែមទៀត ប៉ុន្មានថ្ងៃបន្ទាប់ពីមិនអើពើ នឹងការផ្តល់ជូន របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការជួបពិភាក្សាគ្នា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះ របស់លោកមកកាន់ទ្វីបអាស៊ី។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា សេចក្តីថ្លែងការណ៍របស់លោក គីម បានបង្ហាញជាថ្មីម្តងទៀតថា លោកនឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរដែលកំពុងវិវត្តន៍របស់លោកនោះទេ ដែលជាឆ្អឹងខ្នងនៃការគ្រប់គ្រងផ្តាច់ការរបស់លោក ហើយចង់ពង្រឹងឋានៈរបស់ប្រទេសលោកជាមហាអំណាចនុយក្លេអ៊ែរ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃព្រហស្បតិ៍ថា លោក គីម បានត្រួតពិនិត្យរោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរចំនួនពីរ ដែលមួយទើបតែបើកសម្ពោធ និងមួយទៀតកំពុងត្រូវបានពង្រីក។ រូបថត KCNA បានបង្ហាញថា លោក គីម និងមន្ត្រីយោធាជាន់ខ្ពស់កំពុងដើររវាងជួរដ៏ក្រាស់នៃអ្វីដែលហាក់ដូចជាម៉ាស៊ីនបង្វិលដែលប្រើសម្រាប់ផលិតអ៊ុយរ៉ាញ៉ូមថ្នាក់អាវុធ និងសាលទស្សនាដែលបង្ហាញអ្វីដែលត្រូវបានគេជឿថាជាក្បាលគ្រាប់។ រូបភាពមួយចំនួនត្រូវបានព្រិលៗ។
KCNA បានសរសេរទៀតថា លោក គីម បានទៅទស្សនាមូលដ្ឋានផលិតឧបករណ៍ដើរដោយថាមពលនុយក្លេអ៊ែរ និងវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរមួយផងដែរកាលពីថ្ងៃពុធ។
Inicio del artículo, extracto de DAP News. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (dap-news.com)