← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

Update ៖រថយន្តដឹកដីរេចង្កូតបុករះរថយន្ត៣គ្រឿង ក្នុងនោះមានរថយន្តដឹកកម្មករ បណ្ដាលឱ្យរបួសមនុស្ស២០នាក់

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 30 分钟前
Update ៖រថយន្តដឹកដីរេចង្កូតបុករះរថយន្ត៣គ្រឿង ក្នុងនោះមានរថយន្តដឹកកម្មករ បណ្ដាលឱ្យរបួសមនុស្ស២០នាក់
កម្ពុជាថ្មី Kampuchea Thmey

详细摘要

Update ៖រថយន្តដឹកដីរេចង្កូតបុករះរថយន្ត៣គ្រឿង ក្នុងនោះមានរថយន្តដឹកកម្មករ បណ្ដាលឱ្យរបួសមនុស្ស២០នាក់.... The post Update ៖រថយន្តដឹកដីរេចង្កូតបុករះរថយន្ត៣គ្រឿង…

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ស្ថិតនៅភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៦៖៣២នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សចំនួន ២០នាក់ (ស្រី ១៦នាក់) រងរបួស និងខូចខាតរថយន្តសរុបចំនួន ៤គ្រឿង។

យោងតាមសាក្សីនៅកន្លែងកើតហេតុ និងរបាយការណ៍សមត្ថកិច្ច មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីម៉ាក Nissan ពណ៌ស ស្លាកលេខចង្កូតស្ដាំ KDL-1399 បើកបរដោយឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតុងរ៉ុង ឃុំតុងរ៉ង ស្រុកកំពង់ចាម ខេត្តកំពង់ចាម ធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកដីក៏បានរេចង្កូតទៅបុករថយន្តម៉ាក LEXUS HS250H ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BV-3910 ។ បន្ទាប់ពីបុករថយន្ត Lexus រួច រថយន្តដឹកដីបានបន្តរេចង្កូតទៅបុករថយន្តក្រឡុកស៊ីម៉ង់ម៉ាក ISUZU ពាក់ស្លាកលេខភ្នំពេញ 5A-0086 និងបន្តជ្រុលទៅបុករថយន្តដឹកកម្មកររោងចក្រម៉ាក Nissan ពណ៌ស គ្មានស្លាកលេខ ដែលមានមនុស្សជិះសរុប ៧៥នាក់ (ស្រី ៧៤នាក់)។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្តដឹកដី ស្លាកលេខចង្កូតស្ដាំ KDL-1399 មិនបានបន្ថយល្បឿន និងមានការឆ្វេសប្រហែស។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល និងបានយកវត្ថុតាងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)