ផ្ទះសម្បែង នៅអាមេរិកជិតមួយលានខ្នង គ្មានអគ្គិសនីប្រើប្រាស់ ក្នុងពេលព្យុះវាយប្រហារ ភាគខាងកើតសហរដ្ឋអាមេរិក , រដ្ឋដែលប៉ះពាល់ខ្លាំងបំផុត រួមមាន Pennsylvania, Maryland និង Virginia

详细摘要
Tag:BusinessUnited StatesDAP News Telegramចូលរួមជាមួយ Telegram ChannelJoin Channelបរទេស៖ ភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង ដែលបង្កឡើងដោយព្យុះ បានវាយប្រហារតំបន់កណ្តាល និងភាគខាងកើត នៃសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យ គ្រួសារជិតមួយលានគ្រួសារ គ្មានអគ្គិសនីប្រើប្រាស់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ព្យុះដ៏ខ្លាំងក្លានេះបានកើតឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ដោយបានរំខានដល់ការប្រារព្ធពិធីបុណ្យ…
បរទេស៖ ភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង ដែលបង្កឡើងដោយព្យុះ បានវាយប្រហារតំបន់កណ្តាល និងភាគខាងកើត នៃសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យ គ្រួសារជិតមួយលានគ្រួសារ គ្មានអគ្គិសនីប្រើប្រាស់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ព្យុះដ៏ខ្លាំងក្លានេះបានកើតឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ដោយបានរំខានដល់ការប្រារព្ធពិធីបុណ្យ Thanksgiving របស់ប្រជាជនអាមេរិកជាច្រើនលាននាក់ និងបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ ក្នុងអំឡុងពេលដែលជាធម្មតាមានមនុស្សធ្វើដំណើរច្រើនបំផុតមួយនៅក្នុងប្រទេស។ យោងតាមគេហទំព័រ FlightAware គឺមានជើងហោះហើរជិត ៤០០ ជើងត្រូវបានលុបចោល ហើយជាង ២.០០០ ជើងទៀតត្រូវបានពន្យារពេល។
អាជីវកម្ម និងផ្ទះសម្បែងជាង ៩០០.០០០ កន្លែងបានបាត់បង់ អគ្គិសនីប្រើប្រាស់។ គេហទំព័រ PowerOutage ដែលតាមដានការដាច់ចរន្តអគ្គិសនី បានឱ្យដឹងថា តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺរដ្ឋ Pennsylvania, Maryland និង Virginia។
តំបន់ជាច្រើននៅតាមបណ្តោយ ឆ្នេរសមុទ្រភាគខាងកើត នៃសហរដ្ឋអាមេរិក បានជួបប្រទះនឹងទឹកជំនន់ ខណៈដែលខ្យល់បក់បោកខ្លាំង និងដីសើមបានធ្វើឱ្យដើមឈើ ជាច្រើនដួលរលំ បាក់សង្កត់លើខ្សែបណ្តាញអគ្គិសនី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)