← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

រដ្ឋបាលសង្កាត់ដង្កោ ស្ថាបនាផ្លូវបេតុងអាមេមួយខ្សែក្នុងភូមិខ្វា សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 1 h
រដ្ឋបាលសង្កាត់ដង្កោ ស្ថាបនាផ្លូវបេតុងអាមេមួយខ្សែក្នុងភូមិខ្វា សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

រដ្ឋបាលសង្កាត់ដង្កោ ស្ថាបនាផ្លូវបេតុងអាមេមួយខ្សែក្នុងភូមិខ្វា... The post រដ្ឋបាលសង្កាត់ដង្កោ ស្ថាបនាផ្លូវបេតុងអាមេមួយខ្សែក្នុងភូមិខ្វា សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ appeared…

ប្រជាពលរដ្ឋរស់នៅភូមិខ្វា ទទួលបានផ្លូវបេតុងអាមេមួយខ្សែពីរដ្ឋបាលសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ ក៏ដូចជាប្រកបរបរផ្សេងៗ។

អាជ្ញាធរ បានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ ដោយមានការយកចិត្តទុកដាក់ពី លោក ស្រី គឹមញឹប អភិបាល នៃគណៈភិបាលខណ្ឌដង្កោ លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានចាត់តាំងជំនាញ ចុះពិនិត្យ និង ដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែស្ថិតនៅភូមិខ្វា ដើម្បីប្រែក្លាយជាផ្លូវបេតុង ដាក់ឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

អាជ្ញាធរ បានបន្តថា ផ្លូវអាមេដែលស្ថាបនានេះមានប្រវែង ៨២៣ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ដោយប្រើប្រាស់ថវិការមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ ២០២៦។

អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សាផ្លូវខាងលើឲ្យបានយូអង្វែង និង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ អាចនឹងស្ទះប្រព័ន្ធលូ៕អត្ថបទ ៖ សុខា

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar