← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ក្រសួងវប្បធម៌ រៀបចំ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីលើកទី២» នៅ Walk Street ដើម្បីផ្សព្វផ្សាយមរតកវប្បធម៌ជាតិ

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 30 min
ក្រសួងវប្បធម៌ រៀបចំ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីលើកទី២» នៅ Walk Street ដើម្បីផ្សព្វផ្សាយមរតកវប្បធម៌ជាតិ
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ការតាំងបង្ហាញមរតកវប្បធម៌ទាំង៧ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ការតាំងពិព័រណ៍ស្បៃខ្មែរ... The post ក្រសួងវប្បធម៌ រៀបចំ…

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី២ ឆ្នាំ២០២៦» រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើរជើង (Walk Street) ដើម្បីបង្ហាញ និងផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ជូនសាធារណជនចូលរួមទស្សនា និងស្វែងយល់។

យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា ពិធីបើកសម្ពោធព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែវិច្ឆិកា ក្រោមអធិបតីភាពលោកស្រី សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីតំណាងសហគមន៍ព្រ័ត្រមកពីសាធារណរដ្ឋកូរ៉េ ថ្នាក់ដឹកនាំ តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ប្រភពដដែលបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានសកម្មភាពជាច្រើន ដូចជា ការសម្ដែងសិល្បៈទស្សនីយភាព ល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញមរតកវប្បធម៌ទាំង៧ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ការតាំងពិព័រណ៍ស្បៃខ្មែរ និងមរតកវប្បធម៌ជាច្រើនទៀត ដែលបង្ហាញពីភាពសម្បូរបែប អត្តសញ្ញាណ និងតម្លៃដ៏វិសេសវិសាលនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប»។

ក្រសួងបានបញ្ជាក់បន្ថែមថា សកម្មភាពទាំងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃនៃមរតកវប្បធម៌ជាតិ ជំរុញការចូលរួមថែរក្សា និងអភិរក្សបេតិកភណ្ឌ ព្រមទាំងបន្តបេតិកភណ្ឌពីជំនាន់មួយទៅជំនាន់មួយ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរឱ្យកាន់តែទូលំទូលាយ៕

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar